ព័ត៌មានជាតិ
សម្ដេចធិបតីលើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សាចូលរួមក្នុងបណ្តាញសាកលវិទ្យាល័យសាយប័រ
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា នាព្រឹកថ្ងៃ ទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សាដទៃទៀតចូលរួមជាមួយបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា ខណៈបច្ចុប្បន្ន មានសាកលវិទ្យាល័យចំនួន១២ ជាសមាជិក។

ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ជាកិច្ចប្រឹងប្រែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ ជាសេនាធិការ ដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជាឱ្យស្របតាមភាពរីកចម្រើននៃផ្នែកបច្ចេកវិទ្យា។ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគោលបំណងបន្តនិរន្តរភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្ដមសិក្សាក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រោយពេលមានវិបត្តិ ពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដោយប្រើប្រាស់ថ្នាលអប់រំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សាក្នុងចំណោមសាកលវិទ្យាល័យជាសមាជិក។ លើសពីនេះ បណ្តាញសាកលវិទ្យាល័យសាយ ប័រកម្ពុជា ក៏ផ្ដល់លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សារវាងសាកលវិទ្យាល័យជាសមាជិក និងបើកចំហធនធានសិក្សាទៅកាន់អ្នកសិក្សាក្នុងតំបន់ និងសាកលលោក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសគាំទ្រចំពោះការបង្កើតបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិកទាំងអស់នៃបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា ដែលមកទល់ពេលនេះ សាកលវិទ្យាល័យចំនួន១២ បានចូលរួមជាសមាជិក និងបានអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអភិវឌ្ឍសមត្ថភាពមន្ត្រីពាក់ព័ន្ធ និងការផលិតខ្លឹមសារមាតិកាមេរៀន។ ទន្ទឹមនេះ សម្ដេចធិបតី បានលើកទឹកចិត្តដល់សាកលវិទ្យាល័យដទៃទៀតឱ្យពិនិត្យលទ្ធភាពចូលរួមក្នុងបណ្ដាញនេះ ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវរបស់សាស្ត្រាចារ្យ និងនិស្សិត។

សម្ដេចធិបតី បានគូសបញ្ជាក់ថា ក្នុងការពង្រឹងវិស័យអប់រំ ពិសេសផ្នែកបច្ចេកវិទ្យាព័ត៌មាន រាជរដ្ឋាភិបាល បានដាក់ចេញឱ្យអនុវត្តគោលនយោបាយសំខាន់ៗក្នុងគោលដៅអនុវត្តធ្វើទំនើបកម្មឧស្សាហកម្ម តាមរយៈការកសាងពលរដ្ឋ ឌីជីថល ដែលមានសមត្ថភាពទទួលយកបច្ចេកវិទ្យា និងដោយមានពុទ្ធិជាមូលដ្ឋាន។ ក្នុងន័យនេះ ការផ្គត់ផ្គង់ធនធានមនុស្សដែលមានមូលធនមនុស្ស មានចំណេះដឹងទូលំទូលាយលើផ្នែកបច្ចេកវិទ្យាព័ត៌មាន សារគមនាគមន៍ និងនវានុវត្តន៍ ជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


