ព័ត៌មានជាតិ
ប្រព្រឹត្តចោរកម្មនៅបាត់ដំបង ប៉ូលិសតាមចាប់បានដល់ខេត្តកំពត
ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាកាច់សោ ក ម៉ូតូយ៉ាងសកម្ម ត្រូវបានកម្លាំងការិយាល័យ
ព្រហ្មទណ្ឌកម្រិតស្រាលអនុវត្តដីកាតាមចាប់ខ្លួនរហូតដល់ខេត្តកំពត បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើ
សកម្មភាពកាច់សោ ក ម៉ូតូនៅខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ ហើយបានគេចខ្លួនបាត់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៨ និង ៣០ នាទី ព្រឹក មានករណីលួចមានស្ថានទម្ងន់ទោស (កាច់សោរយកម៉ូតូ) មួយគ្រឿងម៉ាក ហុងដាឌ្រីម សេ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HM-7683 នៅចំណុចផ្សារឈើទាល ស្ថិតក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ម៉ូតូនោះជារបស់ជនរងគ្រោះឈ្មោះ មឿត សាមៀង មានទីលំនៅភូមិកំពង់ស្រម៉ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
ដោយអនុវត្តតាមការណែនាំផ្ទាល់ពី លោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការឯកភាពពី លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិ ទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ និង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តកំពត ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក លក ញ៉ាវ បានចុះប្រតិបត្តិការ ទៅកាន់ចំណុច ភូមិទូកមាសខាងលិច ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ដើម្បីអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួន លេខ ០៩ អ.យ របស់លោក គឺ ប៊ុណ្ណារ៉ា តំណាងអយ្យការ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាឱ្យជនសង្ស័យ ឈ្មោះ នាក់ ចន្ធូ ហៅ ធូ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ១១ ខែកញ្ញា ឆ្នាំ១៩៦៦ ទីកន្លែងកំណើត ភូមិព្រៃស្រឡៅ ឃុំត្រពាំងសាលា ស្រុកបន្ទាយមាស ខេត្តកំពត បច្ចុប្បន្នមានទីលំនៅ ភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដែលពាក់ព័ន្ធ នឹងករណី លួចមានស្ថានទម្ងន់ទោស (កាច់សោរយកម៉ូតូ) ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងធ្វើការនាំខ្លួនជនសង្ស័យខាងលើទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី និង ដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ក្នុងការចាត់វិធានការតាមច្បាប់៕
អត្ថបទ៖ សោ និយមរដ្ឋ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់