ព័ត៌មានជាតិ
កម្ពុជា កំពុងជំរុញការអនុវត្តគោលនយោបាយប្រជាជន ដើម្បីអភិវឌ្ឍប្រកបដោយចីរភាពត្រឹមឆ្នាំ ២០៣០
ក្រសួងផែនការ និងស្ថាប័នពាក់ព័ន្ធ បានរៀបចំសិក្ខាផ្សព្វផ្សាយស្តីពី ការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ដើម្បីប្រមូលធាតុចូលធ្វើយ៉ាងណាឱ្យកម្ពុជាមានការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈកាត់បន្ថយភាពក្រីក្រ និងដោះស្រាយបញ្ហាប្រឈមនានា។
សិក្ខាសាលានេះ រៀបចំឡើងដោយអគ្គលេខាធិការដ្ឋានប្រជាជន និងអភិវឌ្ឍន៍ ក្រោមអធិបតីភាពលោក ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីស្ថាប័នពាក់ព័ន្ធ គណៈអភិបាលខេត្ត និងមន្ទីរផែនការទាំង២៥រាជធានី-ខេត្ត សរុបប្រមាណ ១៥០នាក់។

លោក ប៉ូច ប៊ុណ្ណាក់ បានលើកឡើងថា គោលបំណងសិក្ខាសាលានេះ ដើម្បីជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការបញ្ជ្រាបការយល់ដឹងឱ្យទូលំទូលាយដល់អ្នកពាក់ព័ន្ធទាំងអស់ អំពីទស្សនវិស័យ យុទ្ធសាស្រ្ត ផែនការគោលនយោបាយជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល។ លោកបន្តថា គោលនយោបាយនេះ បានផ្សាភ្ជាប់ជាមួយនឹងបញ្ហាប្រជាជន ការអភិវឌ្ឍ បម្រែបម្រួលប្រជាសាស្ត្រ ទេសន្តរប្រវេសន៍ នគរូបនីយកម្ម អប់រំ ចំណេះដឹង ជំនាញ ការងារ សុខភាព យុវវ័យ មនុស្សវ័យចាស់ យេនឌ័រ សុខមាលភាព និងបញ្ហាសុខភាពបន្តពូជយុវវ័យ ។
លោកបញ្ជាក់ថា៖« ដោយឈរលើទស្សនថាប្រជាជន គឺជាមធ្យោបាយនៃការអភិវឌ្ឍន៍ និងបរិយាប័ន្នក្នុងស្ថានភាពសង្គមសេដ្ឋកិច្ច ដែលកំពុងរីកចម្រើន គោលនយោបាយជាតិប្រជាជន ត្រូវបានធ្វើបច្ចុប្បន្នកម្មជាគោលនយោបាយជាតិ ប្រជាជន ២០១៦-២០៣០ ដើមី្បឆ្លើយតបនឹងបម្រែបម្រួលសង្គម សេដ្ឋកិច្ច និងសង្គមប្រជាសាស្ត្រ ដែលកម្ពុជាបាននិងកំពុងឆ្លងកាត់»។
លោកថា គោលនយោបាយថ្មីនេះ នឹងឆ្លើយតបភាពចាំបាច់ក្នុងការបញ្ចូលបញ្ហាប្រជាជនទៅក្នុងផែនការអភិវឌ្ឍន៍ សំដៅធានាបានការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច មានសន្ទុះលឿនជាមុន និងប្រកបដោយចីរភាព ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ប្រជាជន ។
ជាមួយគ្នានេះ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានលើកឡើងពីវឌ្ឍនភាពរបស់ខេត្តថា ក្នុងរយៈពេលកន្លងមក ខេត្តរបស់ខ្លួនមានការរីចកម្រើនគួរឱ្យកត់សម្គាល់ មានដូចជាវិស័យទេសចរណ៍ កសិកម្ម និងសេវាកម្មផ្សេងៗ ហើយបានដើរតួនាទីយ៉ាងសំខាន់ប្រកបដោយសក្តានុពលក្នុងការរួមចំណែកសម្រេចបាននូវគោលដៅជាយុទ្ធសាស្រ្ត ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕
ដោយ៖ គឿន វេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


