ព័ត៌មានជាតិ
សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅតំបន់Troyes ប្រទេសបារាំង រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣
នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ លោក ហែម សុវត្ថិ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអឺរ៉ុប និងជាប្រធានក្រុមការងារយុវជនគណបក្សទទួលបន្ទុកតំបន់ Troyes ខេត្តលូបឹស ប្រទេសបារាំង បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា និងប្រកាសសមាសភាពសមាជិក សមាជិកាថ្មី។ ពីធីនេះមានការអញ្ជើញចូលរួមពីលោកស្រី ឡាំ បញ្ចពរ សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណៈបារាំង តំណាងដ៏ខ្ពង់ខ្ពស់ លោក លុយ ដេវីត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសបារាំង ព្រមទាំងប្រធាន អនុប្រធាន ថ្នាក់ដឹកនាំគណបក្ស និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់ Troyes សរុបចំនួន ៥៣រូប។
ប្រធានក្រុមការងារ បានសំណេះសំណាល និងរំលឹកពីប្រវត្តិថ្នាក់ដឹកនាំគណបក្សគ្រប់រូប ដែលលោកបានយកជីវិតធ្វើជាដើមទុនក្នុងការតស៊ូបង្កើតគណបក្សប្រជាជនកម្ពុជាឱ្យរីកចម្រើន និងរឹងមាំដល់សព្វថ្ងៃ។ ក្នុងនោះផងដែរ ប្រធានក្រុមការងារ ក៏បានចែកសៀវភៅលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងគណបក្ស ទិទានុលេខន៍ ២០២៤ និងវត្ថុអនុស្សាវរីយ៍ជូនដល់ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃសាខាគណបក្ស និងសមាជិក សមាជិកាថ្មីដែលទើបចូលរួមជីវភាពនយោបាយជាមួយសាខាគណបក្សប្រចាំតំបន់ Troyes ខេត្តលូបឹស សាធារណៈរដ្ឋបារាំង៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


