Connect with us

ព័ត៌មានជាតិ

ចប់​ហើយ ! តុលាការ​កាត់ទោស សម រ​ង្ស៉ី ដាក់​នាគារ​២៥​ឆ្នាំ និង​ដកហូត​សិទ្ធិ​បោះឆ្នោត សិទ្ធិ​ឈរឈ្មោះ​

បានផុស

នៅ

​មន្ត្រីជាន់ខ្ពស់​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១​នេះ បាន​បើកសវនាការ​ប្រកាស​សាលក្រម​កាត់ទោស​លោក សម រ​ង្ស៉ី និង​បក្ខពួក ក្នុង​សំណុំរឿង “​ឧបឃាត​” តាម​មាត្រា​២៧ និង​៤៥១ នៃ​ក្រមព្រហ្មទណ្ឌ ដែល​សវនាការ​កាត់ទោស​នោះ មាន​លោក ឌុ​ច សុខ​សារិទ្ធ ប្រធាន​ក្រុមប្រឹក្សា​ជំនះ​ជម្រះ និង​លោក សេង ហៀ​ង ជា​តំណាង​អយ្យការ​។​


​ក្នុងនោះ សម រង្ស៊ី ត្រូវបាន​ចៅក្រម​សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​២៥​ឆ្នាំ ព្រមទាំង​ដកហូត​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​ផងដែរ ចំណែក​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា​, លោក ម៉ែន សុថា​វរិ​ន្ទ្រ​, លោក អ៊ូ ច័ន្ទ​ឫទ្ធិ​, លោក ហូរ វ៉ាន​, លោក ឡុង រី និង​លោក នុត រំដួល ជាប់ពន្ធនាគារ​២០​ឆ្នាំ​។ រីឯ​លោកស្រី មូរ សុខ​ហួរ និង​លោក អេង ឆៃអ៊ាង ត្រូវ​ជាប់ពន្ធនាគារ​ចំនួន​២២​ឆ្នាំ​។​


​សូមបញ្ជាក់ថា លោក សម រ​ង្ស៉ី ត្រូវបាន​ចោទប្រកាន់​ពីបទ “​ឧបឃាត​” តាម​មាត្រា​២៧ និង​៤៥១ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្រោម​ឧបាយកល​ជា​ផែនការ​នៃ​ការវិលត្រឡប់​ចូល​ប្រទេស​កម្ពុជា អំឡុង​ព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩​។ ចំណែក​បក្ខពួក​៨​នាក់​ផ្សេងទៀត​ដូចជា លោក អេង ឆៃអ៊ាង​, លោកស្រី មួរ សុខ​ហួរ​, លោក អ៊ូ ច័ន្ទ​ឬ​ទិ្ធ​, លោក ហូរ វ៉ាន់​, លោក​ឡុង រី​, លោក ម៉ែន សុថា​វរិ​ន្ទ្រ​, លោកស្រី ជូ​ឡុង សួ​មួ​រ៉ា និង​លោក នុត រំដួល ក៏​ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​ពីបទ “​ឧបឃាត​” ដូចគ្នា​៕ កោះ​កែវ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម