ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុបំផុសឱ្យពលរដ្ឋ ដាំដុះបន្លែធម្មជាតិសម្រាប់ហូបចុក និងដើម្បីភូមិឋានមានពណ៌បៃតង
អភិបាលខេត្តព្រះសីហនុជម្រុញឱ្យប្រជាពលរដ្ឋនាំគ្នាធ្វើការដាំដុះបន្លែធម្មជាតិទុកសម្រាប់ហូបចុក បង្កើនជីវភាពរស់នៅនិងដើម្បីភូមិឋានមានពណ៌បៃតង។ នេះជាការលើកឡើងរបស់លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្នុងឱកាសលោកបានដឹកនាំមន្ត្រីបច្ចេកទេស និងប្រធានមន្ទីរជំនាញចុះពិនិត្យសហគមន៍ដាំបន្លែធម្មជាតិ ស្ថិតនៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៤។


លោក សុខ សារំុ ប្រជាពលរដ្ឋភូមិសំរោងក្រោម ឃុំសំរុង ស្រុកព្រៃនប់បានធ្វើការដាំដុះបន្លែធម្មជាតិលើផ្ទៃដី ២៥០ ម៉ែត្រការ៉េ នៅជំុវិញបរិវេណផ្ទះ ក្នុងនោះមានដូចជា ស្ពៃក្រញាញ់ ស្ពៃខ្មៅ និងស្អំជាដើម។
លោក សុខ សារុំ បានឲ្យដឹងថា ការដាំដុះបន្លែធម្មជាតិនេះ លោកមិនប្រើសារធាតុជីគីមីនោះទេ គឺប្រើប្រាស់ជីលាមកសត្វ ហើយចំពោះការដាំដុះបន្លែធម្មជាតិនេះទៀតសោត គឺដាំតម្រូវទៅតាមទីផ្សារ។
បើតាមកសិកររូបនេះ គិតពីការព្រោះគ្រាប់រហូតទទួលបានផលមានរយៈពេល ៤៥ ថ្ងៃ ហើយជាមធ្យមក្នុងមួយថ្ងៃលោកអាចកាត់លក់ប្រមាណជា ៥០ គីឡូក្រាម។ ចំពោះតម្លៃក្នុង ១ គីឡូក្រោម មានតម្លៃចន្លោះពី ១ ពាន់ ដល់ ៣ ពាន់រៀល ទៅតាមរដូវកាល ចំពោះទីផ្សារមិនពិបាកនោះទេ ព្រោះមានគេមកទទួលទិញដល់ផ្ទះ។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទខេត្តព្រះសីហនុ បានឱ្យដឹងថា ខេត្តព្រះសីហនុមានសហគមន៍កសិកម្មដាំបន្លែធម្មជាតិចំនួន ៧ សហគមន៍ ក្នុងនោះមាន ១.សហគមន៍កសិកម្មសារិការកែវ ២.សហគមន៍កសិកម្មគ្រាប់ពូជមាស ៣.សហគមន៍កសិកម្មចំរើនផលឃុំសាមគ្គី ៤.សហគមន៍កសិកម្មបន្លែសុវត្ថិភាពឃុំសំរុង ៥.សហគមន៍កសិកម្មមាន់ស្រែរុងរឿង ៦.សហគមន៍កសិកម្មទួលទទឹងរុងរឿង ៧.សហគមន៍កសិកម្មមាន់ស្រែព្រៃនប់ ក្នុងមួយ សហគមន៍មានសមាជិកចំនួន ១៥០នាក់។
ក្រៅពីសហគមន៍ដាំបន្លែធម្មជាតិ ក៏បានបង្កើតសហគមន៍កែឆ្នៃផលនេសាទ និងសហគមន៍នេសាទផងដែរ ដើម្បីចងក្រងជាសហគមន៍ក្នុងការដោះស្រាយ និងថែរក្សាអភិរក្សធនធានធម្មជាតិរបស់យើងឪ្យកាន់តែសម្បុរ។
លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៌កោតសរសើរមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានយកចិត្តទុកដាក់បង្កើតសហគមន៍កសិកម្មដាំបន្លែនេះឡើង ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានឪ្យមានចំណេះជំនាញច្បាប់លាស់ ក្នុងការដាំដុះបន្លែបង្កើនជីវភាពគ្រួសារ ព្រមទាំងបានជំរុញឱ្យមន្ទីរកសិកម្មបន្តចងក្រង សហគមន៍អ្នកដាំបន្លែ និងសហគមន៍ដំណាំផ្សេងទៀតទៅតាមភូមិសាស្ត្រ និងស្ថានភាពដីនៅខេត្តព្រះសីហនុ ព្រោះការដាំដុះបន្លែធម្មជាតិនេះមិនទាន់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារក្នុងខេត្តព្រះសីហនុបាននោះទេ ដោយសារតែបច្ចុប្បន្ននេះមានបន្លែជាច្រើនដែលនាំចូលមកពីប្រទេសជិតខាង និងមកពីបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះត្រូវចូលរួមបំផុសប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ឱ្យបង្កើនការដាំដុះដំណាំបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀត ដើម្បីភូមិឋានមានពណ៌បៃតង៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


