ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ភាពជាម្ចាស់ផ្ទះរបស់ កម្ពុជា ជាឱកាសមួយសម្រាប់ប្រតិភូកីឡា និងភ្ញៀវអន្តរជាតិ អាចមើលពី កម្ពុជាបច្ចុប្បន្ន កំពុងរីករាយជាមួយសន្តិភាព
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លើកឡើងថា ភាពជាម្ចាស់ផ្ទះរបស់ កម្ពុជា គឺជាឱកាសមួយសម្រាប់ប្រតិភូកីឡា និងភ្ញៀវអន្តរជាតិទាំងអស់ អាចមើលពី កម្ពុជាបច្ចុប្បន្ន ដែលកំពុងរីករាយជាមួយសន្តិភាព និងស្ថិរភាព រួមទាំងការអភិវឌ្ឍលើគ្រប់វិស័យជាបន្តបន្ទាប់។

ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាវាយកូនបាល់ពិភពលោក ដេវីសខាប់ ឆ្នាំ ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤។
នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានអ្នកចូលរួមទាំងអស់ ជាពិសេសប្រតិភូទាំង ៨ ប្រទេស ដែលមកពីប្រទេសមីយ៉ាន់ម៉ា, គុយវ៉ែត, កាតា, កៀជីសស្ថាន, ស្រីលង្កា, អ៊ីរ៉ាក់ និងអារ៉ាប់រួម។

ជាមួយគ្នានោះ ឯកឧត្ដម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ដែលខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំកម្រិតអន្តរជាតិមួយនេះឡើង។
ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងថា «ភាពជាម្ចាស់ផ្ទះរបស់ កម្ពុជា គឺជាឱកាសមួយសម្រាប់ប្រតិភូកីឡា និងភ្ញៀវអន្តរជាតិទាំងអស់ អាចមើលពី កម្ពុជាបច្ចុប្បន្ន ដែលកំពុងរីករាយជាមួយសន្តិភាព និងស្ថិរភាព រួមទាំងការអភិវឌ្ឍលើគ្រប់វិស័យជាបន្តបន្ទាប់ ដោយក្នុងនោះវិស័យអប់រំកាយ និងកីឡា គឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងបន្តអភិវឌ្ឍន៍ឥតឈប់ឈរទាំងផ្នែកធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ»។

ទន្ទឹមនោះ ឯកឧត្ដម ក៏បានសំណូមពរឲ្យក្រុមកីឡាករទាំងអស់ ចូលរួមប្រកួតប្រជែងក្រោមស្មារតីសាមគ្គីភាព មិត្តភាព និងប្រកាន់ខ្ជាប់ក្រមសីលធម៌កីឡា។ បន្ថែមនោះ ឯកឧត្ដម ក៏ជូនពរឲ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ផងដែរ។
គួរជម្រាបថា អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន ឯកឧត្ដមអនុប្រធាន ស.ស.យ.ក ឯកឧត្ដម សមាជិកគណៈកម្មការកណ្ដាល កីឡាករ កីឡាការិនី និងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ៕







-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


