ព័ត៌មានជាតិ
ការប្រឡងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា សម្រាប់ថ្ងៃទី ១៣ កក្កដា ត្រូវបានផ្លាស់ប្ដូរ
ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា សម្រាប់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៤ ត្រូវបានផ្លាស់ប្ដូរទៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៤ វិញ។

កាលពីរសៀលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការប្រឡងប្រជែង នៅសាលាភូមិន្ទរដ្ឋបាល គណៈកម្មការបានសម្រេចលើការរៀបចំជាច្រើន ដើម្បីរៀបចំការប្រឡងប្រជែងស្របតាមនិយាមដែលបានដាក់ចេញ ហើយស្របតាមគោលការណ៍ធានាដល់គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
ដោយមានភាពចាំបាច់ គណៈកម្មការអន្តរក្រសួង បានសម្រេចលើកពេលប្រឡងចំនួន ១ ថ្ងៃ ពោលគឺត្រូវលើកពេលថ្ងៃសៅរ៍ ទី ១៣ ខែកក្កដា ឆ្នាំ ២០២៤ សម្រាប់វេនទី ១ និងវេនទី ២ ទៅប្រឡងនាថ្ងៃចន្ទ ទី ១៥ ខែកក្កដា ឆ្នាំ ២០២៤ វិញ។

មុននឹងឈានចូលទៅដល់ការសម្រេចចិត្តផ្លាស់ប្ដូរពេលវេលារយៈពេល ១ ថ្ងៃនេះ គណៈកម្មការរៀបចំការប្រឡងប្រជែង បានគិតគូរពិចារណា ថ្លឹងថ្លែងយ៉ាងល្អិតល្អន់ គ្រប់ទិដ្ឋភាពទាំងអស់ ទាំងការរៀបចំ ទាំងស្ថានភាពបេក្ខជនដែលចូលរួមប្រឡងប្រជែង។ ក្នុងន័យនេះ គណៈកម្មការ សូមការអធ្យាស្រ័យពីបេក្ខជន ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ សម្រាប់ភាពចាំបាច់ក្នុងការលើកពេលវេលានេះ៕





-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


