Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មាន ប្រាប់ពីគន្លឹះ ដើម្បីការពារខ្លួនពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

បានផុស

នៅ

ក្នុងបរិបទនៃការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យា ចំនួនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងមធ្យោបាយទំនាក់ទំនងបែបឌីជីថលនាពេលបច្ចុប្បន្នមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែភាពងាយស្រួល រហ័ស និងអត្ថប្រយោជន៍របស់វាមួយចំនួនទៀត។ ទន្ទឹមនេះការផ្សាយ និងចែកចាយមាតិកាលើបណ្តាញឌីជីថលទាំងនេះ ក៏មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ បន្ថែមលើប្រព័ន្ធផ្សព្វផ្សាយផ្លូវការរដ្ឋ-ឯកជន ដែលធ្វើឱ្យសង្គមមានប្រភពចែកចាយព័ត៌មានច្រើន ទាំងល្អ និងអាក្រក់ ទាំងពិត និងមិនពិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីការពារខ្លួនឯង គ្រួសារ និងសង្គមពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់ឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍មួយចំនួន ដូចជា បោះបង់ចោលទម្លាប់ចែកចាយព័ត៌មានបន្តលឿនពេក ឬចែកចាយដោយទាំងមិនទាន់បានអានស្រួលបួល និងមិនទាន់ផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិនផងនោះ។ ជាពិសេស កុំទាន់ជឿលើប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុងតែមួយមុខ ពោលគឺត្រូវអាន និងត្រូវបង្កើតទម្លាប់ផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្សេងទៀតដូចជាប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមានកាសែត ទូរទស្សន៍ វិទ្យុ គេហទំព័រព័ត៌មាន និងបណ្តាញផ្សាយឌីជីថលផ្លូវការ ប្រភពផ្សាយព័ត៌មានបែបអាជីពដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ឬប្រភពព័ត៌មានផ្លូវការផ្សេងទៀត ដើម្បីធានាថាវាជាព័ត៌មានពិត មានភាពសុក្រឹត ត្រឹមត្រូវទុកចិត្តបាន មុននឹងចែកចាយបន្ត។

ត្រូវចាប់យកប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងភ្នាក់ងារផ្សព្វផ្សាយព័ត៌មានអាជីពដែលមានក្រមសីលធម៌វិជ្ជាជីវៈជាប្រភពអាទិភាព សម្រាប់ការទទួលព័ត៌មានប្រចាំថ្ងៃ ព្រមទាំងលើកទឹកចិត្តអ្នកដទៃទៀតឱ្យធ្វើដូច្នេះដែរ និងចែករំលែក ឬផ្សព្វផ្សាយតែព័ត៌មានពិត វិជ្ជមាន ដើម្បីរួមចំណែកថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងសន្តិសុខក្នុងសង្គមរស់នៅប្រចាំថ្ងៃរបស់យើងសម្រាប់ជាប្រយោជន៍គ្រួសារ អ្នកនៅជុំវិញខ្លួនយើង និងខ្លួនឯងផ្ទាល់។

លោកបានសង្កត់ធ្ងន់ថា «ពាក្យចចាមអារ៉ាម ឬការនិយាយតៗគ្នា ឬ ការគ្រាន់តែឮគេថា» ជាព័ត៌មានដែលមិនទាន់អាចយកជាការបាននៅឡើយ លុះត្រាតែព័ត៌មានទាំងនេះ ត្រូវបានបញ្ជាក់ដោយប្រភពច្បាស់លាស់ ដោយការផ្សាយឬសេចក្តីរាយការណ៍ព័ត៌មានផ្លូវការដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ។ ដើម្បីអាចសម្គាល់ថាព័ត៌មានមួយ ជាព័ត៌មានក្លែងក្លាយឬអត់ គេអាចឈរលើគោលការណ៍មូលដ្ឋានមួយចំនួន៖ ទី១) ចាំបាច់ត្រូវស្វែងរកប្រភពនៃព័ត៌មាននោះ និងត្រូវរកមើលតើវាត្រូវបានចេញផ្សាយដោយប្រភពផ្សេងទៀតដែរឬទេ ដើម្បីអាចផ្ទៀងផ្ទាត់ ចៀសវាងការដែលវាគ្រាន់តែជាការនិយាយតៗគ្នា ឬ គ្រាន់តែឮគេថា។

ទី២) អាចដាក់ការសង្ស័យបឋមចំពោះព័ត៌មាននោះប្រសិនបើវាមិនមានភាពច្បាស់លាស់ ឬមិនពេញលេញ ចំពោះសំនួរទាំងនេះ៖ អ្នកណា? អំពីអ្វី? កាលពីពេលណា? នៅទីណា? ហេតុអ្វី? និងយ៉ាងដូចម្តេច?, ទី៣) ជានិច្ចជាកាលត្រូវប្រុងប្រយ័ត្នចំពោះការផ្សាយទាំងឡាយណាដែលធ្វើឡើងក្នុងគោលបំណងឆបោក ឬបញ្ឆោត ដែលជាទូទៅវាហាក់ដូចជាជំរុញឱ្យអ្នកដែលទទួលព័ត៌មានធ្វើអ្វីមួយដោយប្រញាប់ ឬបន្ទាន់ដើម្បីកុំឱ្យហួសពេល ដោយប្រើរង្វាន់ ឬអត្ថប្រយោជន៍ជាដើមជាធ្នាក់។

ទី៤) អវត្តមានធាតុស្នូល ឬតួអង្គសំខាន់ក្នុងព័ត៌មាន បង្កប់ជំហលម្អៀង ដោយមានឧបាយកលនយោបាយ ដើម្បីបំភ្លៃព័ត៌មាន កាឡៃការពិត ដើម្បីបំភាន់មតិសាធារណៈ បំផ្លាញកេរ្តិ៍ឈ្មោះ ឬបង្កចលាចល និងទី៥) មុននឹងជឿលើព័ត៌មានណាមួយ ជាពិសេសនៅលើបណ្តាញសង្គម សូមអានដោយផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិន ហើយពិចារណាឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តចែកចាយទៅកាន់អ្នកដទៃ។

លោកថា សង្គមមានស្ថិរភាព សណ្តាប់ធ្នាប់ល្អ និងមានភាពរីកចម្រើន គឺជាសង្គមដែលមានលំហព័ត៌មានសុវត្ថិភាព ពោលគឺមានចរាចរនូវព័ត៌មានពិត គ្រប់ជ្រុងជ្រោយ និងមានគុណភាព ដែលជាធាតុចាំបាច់សម្រាប់គាំទ្រដល់ប្រជាជន យកជាមូលដ្ឋានក្នុងការធ្វើការសម្រេចចិត្តសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត និងការរស់នៅប្រចាំថ្ងៃ។ ចំណែក ព័ត៌មានក្លែងក្លាយ អាចនាំឱ្យឈានដល់គ្រោះថ្នាក់ធ្ងន់ធ្ងរដូចជាការបាត់បង់ជំនឿទុកចិត្តក្នុងសង្គម ប្រជាជនខាតបង់ពេលវេលា-ថវិកា ឬប៉ះពាល់ដល់ឯកជនភាព ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ បាត់បង់កិត្តិយស ឬអាចបង្កព្យសនកម្មផ្សេងៗ និងអាចប៉ះពាល់អាយុជីវិតទៀតផង។

ជាងនេះទៀត គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយអាចបង្កឱ្យមានការរើសអើង បង្កអរិភាពក្នុងសង្គម និងធ្វើឱ្យប៉ះពាល់ដល់ការធានាសណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាព និងសន្តិសុខជាតិផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៤ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម