ព័ត៌មានជាតិ
អ្នកជំនាញ ៖ ជំងឺផ្លូវដង្ហើម ជាបន្ទុកដ៏ធ្ងន់ និងជាជំងឺឈានមុខគេក្នុងចំណោមជំងឺទាំងឡាយរបស់កុមារនៅកម្ពុជា
លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត គឹម អាង អនុប្រធានមន្ទីរពេទ្យកុមារជាតិ បានអះអាងថា ជំងឺផ្លូវដង្ហើម គឺជាបន្ទុកដ៏ធ្ងន់ និងជាជំងឺឈានមុខគេក្នុងចំណោមជំងឺទាំងឡាយរបស់កុមារនៅកម្ពុជា ដែលទាមទារឱ្យក្រុមគ្រូពេទ្យទាំងអស់ ត្រូវចូលរួមក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការការពារមានប្រសិទ្ធភាពខ្ពស់។

ថ្លែងក្នុងសន្និសីទក្រោមប្រធានបទ«រួមគ្នាកាត់បន្ថយជំងឺផ្លូវដង្ហើមខាងលើដល់កុមារ» កាលពីថ្ងៃទី ១៣ កក្កដា នៅសណ្ឋាគារភ្នំពេញ លោកសាស្ត្រាចារ្យ បានបន្តថា «បើយើងគ្រូពេទ្យចេះច្បាស់នូវផ្នែកជំងឺផ្លូវដង្ហើមនេះ បានជួយកាត់បន្ថយ និងជួយសម្រាលនូវការព្យាបាលរហូតដល់ទៅ ១ ភាគ ៣ នៃជំងឺកុមារ ពិសេសជំងឺផ្លូវដង្ហើមខាងលើនេះវាជារឿងសំខាន់»។
លោកសាស្ត្រាចារ្យ បានបន្តទៀតថា ការចូលរួមរបស់អ្នកជំនាញជាតិ និងអន្តរជាតិ នាពេលនេះ ដើម្បីស្វែងយល់ពីការអាប់ដេតថ្មីៗ ទាក់ទិននឹងការធ្វើរោគវិនិច្ឆ័យ ការការពារ និងការព្យាបាលដែលមានវាគ្មិនមកពីក្នុងស្រុក និងក្រៅស្រុក ហើយវិធីការចំពោះជំងឺផ្លូវដង្ហើមកុមារនេះក៏មានបញ្ចូលការធ្វើអនាម័យដូចជំងឺកូវីដដែរ និងលើកទឹកចិត្តដល់អ្នកម្តាយបំបៅកូនដោយទឹកដោះម្តាយ និងការចាក់វ៉ាក់សាំង ១១ មុខ និងការចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ ព្រមទាំងផ្តល់អាហារូបត្ថម្ភល្អដល់កុមារ។

លោកស្រី ឱសថការី ឌៀប ពៅ បានលើកឡើងថា សន្និសីទស្តីអំពីប្រធានបទ “រួមគ្នាកាត់បន្ថយជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើចំពោះកុមារ» ធ្វើឡើងក្នុងគោលបំណងចែករំលែកព័ត៌មាននូវការអភិវឌ្ឍថ្មីៗ នៃឱសថ ដែលក្រុមអ្នកស្រាវជ្រាវបណ្តាប្រទេសនៅអឺរ៉ុប ជាពិសេសអ៊ីតាលីដែលយកមកផ្គត់ផ្គង់ដល់ប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកកាត់បន្ថយការប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងការថែទាំសុខភាពកូនៗ ក្នុងគ្រួសារផងដែរ។
ជាងនេះទៀត សន្និសីទនេះ ធ្វើឱ្យក្រុមគ្រូពេទ្យ និងអ្នកជំនាញ ទទួលបាននូវបទពិសោធបច្ចេកទេស និងការយល់ដឹងថ្មីៗ បន្ថែមពីការព្យាបាល ការការពារទប់ស្កាត់ពីជំងឺ រលាកផ្លូវដង្ហើមរបស់កុមារ និងមនុស្ស ពេញវ័យដែលបង្កឡើងដោយបាក់តេរី ដែលជាញឹកញាប់តែងតែជួបលើកុមារតូចៗ ដែលកង្វះអនាម័យជាហេតុ ធ្វើឱ្យក្រុមគ្រួសាររបស់ប្រជាពលរដ្ឋ មានក្តីបារម្ភ ខាតបង់ថវិកា និង ខាតពេលវេលាជាដើម។

លោកស្រីសង្ឃឹមថា សន្និសីទនេះ នឹងផ្តល់អត្ថប្រយោជន៍ជាចំណេះដឹងដ៏មានតម្លៃដល់អ្នកចូលរួមទាំងអស់គ្នាក្នុងការងារអនុវត្តការងារវេជ្ជសាស្ត្រប្រកបដោយវិជ្ជាជីវៈ និងមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


