ព័ត៌មានជាតិ
ក្នុង ១ ថ្ងៃ មានកុមារជាង ១ ២០០ នាក់ ទៅពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យកុមារជាតិ ភាគច្រើនជាជំងឺរលាកផ្លូវដង្ហើម
លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៧ សីហា នេះថា ក្នុង ១ ថ្ងៃៗ មានកុមារជាង ១ ២០០ នាក់ បានទៅពិនិត្យ និងពិគ្រោះជំងឺក្រៅ នៅមន្ទីរពេទ្យកុមារជាតិ និងមានអ្នកជំងឺកំពុងសម្រាកពេទ្យប្រមាណ ៧០០ នាក់ ដែលភាគច្រើនជាជំងឺរលាកផ្លូវដង្ហើម។ បន្ទាប់មកទៀត ជំងឺប្រព័ន្ធរំលាយអាហារ ជំងឺគ្រុនឈាម ជំងឺទឹកនោមផ្អែម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺគ្រាប់ឈាម ជំងឺប្រព័ន្ធប្រសាទ ជំងឺភាពមិនប្រក្រតីពីកំណើត និងជំងឺផ្សេងៗ ទៀត។

លោកវេជ្ជបណ្ឌិត បានបន្តថា គិតត្រឹមខែកក្កដា ឆ្នាំ ២០២៥ នេះ ចំនួនអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យកុមារជាតិបានកើនឡើង ១០% បើធៀបទៅនឹងរយៈពេល ៧ ខែ ដូចគ្នា កាលពីឆ្នាំ ២០២៤។ ក្នុងនោះ មានអ្នកជំងឺចូលសម្រាកពេទ្យថ្មីមានប្រមាណ ១៤០ ទៅ ១៥០ នាក់ ក្នុង ១ ថ្ងៃ ហើយអ្នកជំងឺប្រភេទជំងឺគ្រុនឈាម ៥០ នាក់ កើនឡើងទ្វេដង។


លោកវេជ្ជបណ្ឌិត បន្តទៀតថា ក្នុងចំណោមអ្នកជំងឺមកពិគ្រោះជំងឺក្រៅ និងសម្រាកពេទ្យ ក្នុងនោះ អ្នកជំងឺបង់ថ្លៃសេវាធម្មតា ៥០% អ្នកជំងឺប្រើបណ្ណ ប.ស.ស ២៦% អ្នកប្រើបណ្ណមូលនិធិសមធម៌មាន ២០% អ្នកជំងឺ ៣ ទៅ ៤% មិនមានលទ្ធភាពបង់ប្រាក់ត្រូវបានមន្ទីរពេទ្យអនុគ្រោះ ឬលើកលែងផ្ទាល់។

គួរបញ្ជាក់ថា ឆ្នាំ ២០២៤ មន្ទីរពេទ្យ បានពិនិត្យពិគ្រោះជំងឺក្រៅចំនួន ២០៨,១៧៨ ករណី កើនឡើងចំនួន ១៥,៨១៤ ស្មើនឹង ៨% អ្នកជំងឺសម្រាកពេទ្យមាន ៣៨,៦៥២ ករណី កើនឡើងចំនួន ១,២៨៥ ស្មើនឹង ៣% អត្រាប្រើប្រាស់គ្រែនៅមន្ទីរពេទ្យមាន ១០៥% ដោយមានគ្រែសម្រាកអ្នកជំងឺ ៤០០ គ្រែ និងអត្រាមរណភាពក្នុងមន្ទីរពេទ្យ ឆ្នាំ ២០២៤ ថយមកនៅត្រឹម ០.៦៦% ខណៈឆ្នាំ ២០២៣ មាន ០.៦៩%៕
អត្ថបទ ៖ សំអឿន
-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


