ព័ត៌មានអន្ដរជាតិ
វៀតណាម ប្រុងប្រយ័ត្នខ្ពស់ ខណៈជំងឺផ្លូវដង្ហើម កំពុងវាយលុកប្រទេសចិន
តាមការចុះផ្សាយរបស់ VN Express បានឲ្យដឹងថា ក្រសួងសុខាភិបាលវៀតណាមបានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការកើនឡើងនៃជំងឺផ្លូវដង្ហើមដូចជា កូវីដ១៩ ផ្ដាសាយ និងជំងឺថ្មីដែលកំពុងវាយលុកប្រទេសចិន ជាពិសេសវាយប្រហារក្នុងចំណោមកុមារតែម្តង។

ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ទី៥ ខែធ្នូ ក្រសួងបញ្ជាក់ថា ប្រទេសជាច្រើននៅក្នុងតំបន់ បានកត់ត្រាការកើនឡើងនៃករណីជំងឺផ្លូវដង្ហើម រួចទៅហើយ។
នៅម៉ាឡេស៊ី ចំនួនករណីកូវីដ១៩ បានកើនឡើង ៥០ ភាគរយ ខណៈសិង្ហបុរីកើនឡើង ១០០ ភាគរយ អំឡុងពេលមួយសប្តាហ៍ បើគិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា បើប្រៀបធៀបនឹងសប្តាហ៍មុន ។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរសុខាភិបាលនៃប្រទេសទាំងពីរធានាថា ស្ថានភាពស្ថិតក្រោមការគ្រប់គ្រង ហើយករណីភាគច្រើនគឺមិនធ្ងន់ធ្ងរទេ ។ ការហក់ឡើងនៃតម្រូវការធ្វើដំណើរចុងឆ្នាំ គឺជាហេតុផលចម្បងមួយក្នុងចំណោមហេតុផលនានា សម្រាប់ការកើនឡើងនេះ ។

សម្រាប់វៀតណាម អាជ្ញាធរបានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវលាងដៃជាមួយសាប៊ូ ឬថ្នាំសម្លាប់មេរោគឲ្យបានទៀងទាត់ ព្រមទាំងលាងសម្អាតបំពង់ក និងច្រមុះផងដែរ។
ប្រទេសវៀតណាមបានកត់ត្រាការកើនឡើងនៃអ្នកជំងឺផ្លូវដង្ហើមនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយភាគច្រើននៃពួកគេគឺជាមនុស្សចាស់ ឬកុមារ។
ងាកទៅប្រទេសចិនឯណោះវិញ មានការកើនឡើងខ្លាំងនៃជំងឺផ្លូវដង្ហើមក្នុងចំណោមកុមារ ចាប់តាំងពីខែតុលាមក ហើយការផ្ទុះឡើងនេះ មិនបានបង្ហាញសញ្ញានៃការធូរស្រាលឡើយ។

អង្គការសុខភាពពិភពលោកបាននិយាយក្នុងរបាយការណ៍កាលពីថ្ងៃទី ២៣ ខែវិច្ឆិកាថា មួយថ្ងៃមុននេះ ខ្លួនបានស្នើសុំព័ត៌មានអំពីជំងឺរាតត្បាត និងការព្យាបាល ក៏ដូចជាលទ្ធផលមន្ទីរពិសោធន៍ពីប្រទេសចិន ទាក់ទិននឹងករណីខាងលើ។
យ៉ាងណាក្តី តាមការបញ្ជាក់ពីគណៈកម្មាធិការសុខភាពជាតិទីក្រុងប៉េកាំង, ជំងឺផ្លូវដង្ហើមកើនឡើងគឺដោយសារតែ ការដកវិធានការរឹតបន្តឹងកូវីដ១៩ និងការចរាចរនៃមេរោគដែលគេស្គាល់ ដូចជាជំងឺគ្រុនផ្តាសាយ និងការឆ្លងមេរោគបាក់តេរីទូទៅដែលប៉ះពាល់ដល់កុមារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ចិន បញ្ជាឲ្យពិនិត្យសុខភាពប្រចាំថ្ងៃ នៅតាមសាលារៀន ខណៈករណីជំងឺផ្លូវដង្ហើម កើនឡើងខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


