ព័ត៌មានអន្ដរជាតិ
ចិន បញ្ជាឲ្យពិនិត្យសុខភាពប្រចាំថ្ងៃ នៅតាមសាលារៀន ខណៈករណីជំងឺផ្លូវដង្ហើម កើនឡើងខ្លាំង
ចំពេលមានការកើនឡើងនៃជំងឺផ្លូវដង្ហើម ក្នុងចំណោមកុមារ, ក្រសួងអប់រំចិន នៅថ្ងៃអង្គារទី៥ខែធ្នូ បានសម្រេចចេញបញ្ជាឲ្យដាក់ប្រើប្រាស់នូវប្រព័ន្ធតាមដានជំងឺរាតត្បាតនៅតាមសាលារៀន និងមត្តេយ្យ ដើម្បីត្រួតពិនិត្យសុខភាពប្រចាំថ្ងៃ។

លើសពីនេះ គណៈកម្មាធិការសុខភាពជាតិចិន (NHC) ក៏បញ្ជាឲ្យធ្វើទំនើបកម្មបរិក្ខារពេទ្យ និងបង្កើនម៉ោងធ្វើការផងដែរប្រសិនបើចាំបាច់ ដើម្បីប្រឆាំងការកើនឡើងនៃជំងឺផ្លូវដង្ហើម។
យោងតាមក្រសួង, “ជារឿងចាំបាច់ណាស់ ដែលត្រូវជំរុញការបង្កើតប្រព័ន្ធតាមដានជំងឺរាតត្បាត ផ្តោតលើការដាក់ប្រព័ន្ធពិនិត្យរាងកាយពេលព្រឹក និងពេលរសៀលនៅសាលាបឋមសិក្សា និងមធ្យម ក៏ដូចជានៅតាមសាលាមត្តេយ្យ ព្រមទាំងណែនាំឲ្យដាក់ប្រព័ន្ធរាយការណ៍អំពីស្ថានភាពជំងឺរាតត្បាត ក៏ដូចជា ប្រព័ន្ធមួយដើម្បីចុះអវត្តមានសិស្សដោយសារជំងឺផងដែរ”។

មិនត្រឹមប៉ុណ្ណឹង មន្ត្រីគ្រប់គ្រងសាលា ក៏ត្រូវបានណែនាំឲ្យសហការ និងពិគ្រោះយោបល់ជាមួយអាជ្ញាធរសុខាភិបាលមូលដ្ឋានទៀតផង ចំណែកគ្រូៗ បានទទួលការណែនាំឲ្យប្រើប្រាស់បណ្តាញសង្គម ដើម្បីទាក់ទងជាមួយកូនសិស្សដែលមិនបានមករៀន។
នៅពាក់កណ្តាលខែតុលា NHC បានរាយការណ៍អំពីការកើនឡើងនៃជំងឺផ្លូវដង្ហើម ក្នុងប្រទេស ខណៈអាជ្ញាធរសន្មតថា ការកើនឡើងនេះ គឺដោយសារតែការដកបម្រាមរឹតត្បិតជំងឺកូវីដ១៩ និងការរីករាលដាលនៃមេរោគផ្សេងៗ។ ហើយមកដល់ចុងខែវិច្ឆិកា ករណីជំងឺរលាកសួត មិនចេញរោគសញ្ញា បានហក់ឡើងខ្ពស់ក្នុងចំណោមកុមារ នៅភាគខាងជើងប្រទេសចិន។

កាលពីសប្តាហ៍មុន ភ្នាក់ងាររុស្ស៊ី Rospotrebnadzor និយាយថា ប្រទេសចិនមានការកើនឡើងនៃករណីជំងឺរលាកសួត ជាពិសេសក្នុងចំណោមកុមារនៅទីក្រុងប៉េកាំង និងខេត្ត Liaoning ក៏ដូចជាជំងឺគ្រុនផ្តាសាយផងដែរ។
ភ្នាក់ងារឃ្លាំមើលខាងលើបញ្ជាក់ថា មូលហេតុចម្បងនៃជំងឺរលាកសួតនេះ គឺបណ្តាលមកពីបាក់តេរី mycoplasma ដែលកើតឡើងជាវដ្ត ហើយឈានដល់កម្រិតកំពូលរៀងរាល់៣ទៅ៧ឆ្នាំម្តង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ តៃវ៉ាន់ ជំរុញឲ្យកុមារនិងមនុស្សចាស់ កុំធ្វើដំណើរទៅចិន ព្រោះជំងឺផ្លូវដង្ហើម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


