ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវការលើកស្ទួយពីកិច្ចការរបស់សង្គមស៊ីវិល
រដ្ឋបាលខេត្តកោះកុង អះអាងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវការលើកស្ទួយពីកិច្ចការរបស់សង្គមស៊ីវិល តាមរយៈការបង្កើត ការចូលរួម និងការអនុវត្តសកម្មភាព សម្រាប់អភិវឌ្ឍន៍ដល់សង្គមជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ។

លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង បានថ្លែងក្នុងវេទិកាពិគ្រោះយោបល់ ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាព ក្នុងដែនសមត្ថកិច្ចខេត្តថា បណ្តាញអង្គការស៊ីវិលមួយចំនួនធំបានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានល្អត្រឹមត្រូវ ក៏ប៉ុន្តែមួយចំនួន មិនទាន់បានបំពេញកាតព្វកិច្ចស្របតាមបទប្បញ្ញតិ នៃច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តិជាធរមាននៅឡើយ ដែលធ្វើឱ្យការប្រតិបត្តិសកម្មភាពជារួម ឬដោយអន្លើ ត្រូវបានហាមឃាត់ ខកខាន ឬរាំងស្ទះ។
លោកអភិបាលរងខេត្ត ដដែលបន្តថា ការហាមឃាត់ ខកខាន ឬរាំងស្ទះ នៃការប្រតិបត្តិសកម្មភាពរបស់សង្គមស៊ីវិលខាងលើ គឺមិនអាស្រ័យទាំងស្រុងតែទៅលើទឡ្ហីករណ៍ នៃការមិនបំពេញកាតព្វកិច្ចនោះទេ គឺនៅមានទឡ្ហីករណ៍ដទៃទៀត ជាអាទិ៍៖ រដ្ឋបាលថ្នាក់ក្រោមជាតិ កង្វះធនធានមនុស្ស ឬមធ្យោបាយសម្ភារៈសម្រាប់ចូលរួម កង្វះព័ត៌មាន និង ចំណេះដឹង… ជាដើម ។ល។

ផ្អែកលើមូលដ្ឋាននេះ គួរត្រូវបានធ្វើឡើងជាទៀងទាត់ សម្រាប់ធ្វើជា សូចនាករ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ សំដៅរួមបម្រើការពារប្រយោជន៍សាធារណៈ ហើយជាសំណូមពររបស់លោក គឺវេទិកានេះនឹងមិនត្រូវបានយកធ្វើជាវេទិកាសម្រាប់កេងចំណេញផ្នែកនយោបាយ ឬជាវេទិកាសម្រាប់ជេរប្រមាថ បុគ្គល ឬនីតិបុគ្គល ណាមួយឡើយ។
គួរជម្រាបថា រដ្ឋបាលខេត្តកោះកុង បានរៀបចំវេទិកាពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាព ក្នុងដែនសមត្ថកិច្ចនេះ ក្នុងគោលបំណង នៃវេទិកា គឺអនុលោមទៅតាមគោលការណ៍ ការណែនាំ និងសេចក្តីជូនដំណឹង របស់ក្រសួងមហាផ្ទៃ ដែលតម្រូវឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការរៀបចំវេទិកាពិគ្រោះយោបល់ឱ្យបានទៀងទាត់រៀងរាល់ឆមាស ឬតាមការចាំបាច់ ជាមួយអង្គការសង្គមស៊ីវិល ពោលគឺ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត ដើម្បីទទួលបាននូវធាតុចូល ជាលទ្ធផល នៃការអនុវត្ត បញ្ហាប្រឈម ឬសំណើ សំណូមពរផ្សេងៗ ក្នុងន័យដើម្បីជួយពង្រឹង ពង្រីក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ឱ្យកាន់តែប្រសើរឡើង។

យោងតាមលទ្ធផល នៃវេទិកាពិគ្រោះយោបល់ខាងលើ (១)សេចក្តីរាយការណ៍សង្ខេប អំពីស្ថានភាព នៃការអនុវត្តសកម្មភាពរបស់អង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត (២)គម្រោង ស្តីពីអាហារូបត្ថម្ភនៅកម្ពុជា ខេត្តកោះកុង និង (៣)ភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល ត្រូវបានលើកយកមកធ្វើជារបៀបវារៈ នៃកម្មវិធី៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


