ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបង ជូនដំណឹងដល់ពលរដ្ឋរស់នៅក្បែរដងស្ទឹងសង្កែ ត្រូវបង្កើនការប្រុងប្រយ័ត្ន
នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៤ នេះ រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែ ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ស្រុកបាណន់ ស្រុកសង្កែ និងស្រុកឯកភ្នំ ត្រូវបង្កើននូវការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយសារតែនៅព្រឹកនេះកម្ពស់ទឹកស្ទឹងសង្កែ គឺមានសន្ទុះកាន់តែខ្ពស់ឡើង ដែលនេះគឺជាការព្រួយបារម្ភរបស់អាជ្ញាធរខេត្តទៅលើប្រជាពលរដ្ឋ។

យោងតាមការបញ្ជាក់ពីមន្ទីរធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពស់ទឹកស្ទឹងសង្កែឡើងដល់១២,៨០ ម៉ែត្រហើយ ដូច្នេះ សូមប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ បន្តប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត។
ស្ថានភាពធាតុអាកាស និងទឹកភ្លៀង ខេត្តបាត់ដំបង សម្រាប់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៤ គឺសីតុណ្ហភាព អតិបរមា .31,5C° និង អប្បបរមា .25,0C° ។
ដោយឡែកកម្ពស់ទឹកភ្លៀង
1-ក្រុងបប=23,2mm
2ស្រុកសង្កែឃុំកំពង់ព្រៀង=21,4mm
3-ស្រុកថ្មគោល=28,0mm
4-ស្រុកឯកភ្នំ=27,6mm
5-ស្រុកបវេល=12,2mm
6-ស្រុកសំឡូតឃុំតាសាញ=15,0mm
7-ស្រុកសំឡូតឃុំសំឡូត=26,0mm
8-ស្រុកសង្កែ=21,0mm
9-សំណង់កង្ហត=2,0mm
10-សំណង់កំពីងពួយ=12,2mm ។
សម្រាប់កម្ពស់ទឹកស្ទឹង និង អាងស្តុកទឹកនានា ក្នុងខេត្តបាត់ដំបងទាំងមូល
1-បប=12,80m(14,50m)
2-សំណង់កង្ហត=21,28m(21,50m)
3-អាងទឹកកំពីងពួយ=20,08m(24,50m)
4-សំណង់តាហែន=27,92m(31,00m)
5-សំណង់បាសាក់=4,35m(6,0 0m)
6-បាក់ព្រា=2,10m(9,45m)
7-សំណង់រាមគុណ=14,56m(15,50m)
8-សំណង់ព្រែកជីក=2,95m
9-ពហុបំណងសេកសក=55,26m(57,50m)
10-សំណង់សាលាតាអន=12,40m ។

បើគិតពីស្ថានភាពកម្ពស់ទឹកក្នុងស្ទឹងសង្កែកណ្ដាលក្រុងបាត់ដំបងដែលនៅថ្ងៃនេះមានកម្ពស់ ១២,៨០ m គឺមិនទាន់ឈានដល់កម្រិតប្រកាសអាសន្ននៅឡើយទេ កម្ពស់ទឹកដែលត្រូវប្រកាសអាសន្នគឺមានកម្ពស់ ១៤,៥០ m ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ក៏រដ្ឋបាលខេត្តចាំបាច់ត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែត្រូវបង្កើននូវការប្រុងប្រយ័ត្នឱ្យបានខ្ពស់រហូតដល់ដំណាក់កាលទឹកស្ទឹងត្រទៅវិញ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


