ព័ត៌មានជាតិ
មន្រ្តីក្រសួងការងារអះអាង នៅសល់អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើល ៨០ នាក់ មិនទាន់ទទួលយកដំណោះស្រាយ
លោក កត្តា អ៊ន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា បច្ចុប្បន្ននេះនៅសល់អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលតែ ៨០ នាក់ប៉ុណ្ណោះ ដែលមិនទាន់ទទួលយកដំណោះស្រាយក្នុងនោះអ្នកមានការងារថ្មីធ្វើរួចហើយដែរ។

អតីតបុគ្គលិកណាហ្កាវើលដែលមានវិវាទចំនួន ៣៧៣ នាក់ ភាគច្រើនបានទទួលយកសំណង និងអត្ថប្រយោជន៍ពីក្រុមហ៊ុនណាហ្គាវើល និងមានការងារថ្មីធ្វើ។ នៅសល់តែ ៨០ នាក់ប៉ុណ្ណោះដែលមិនទាន់ទទួលយកដំណោះស្រាយ។ នេះបើតាមលោក កត្តា អ៊ន។
ក្នុងចំណោម ៨០ នាក់ ក៏មានអ្នកមានការងារថ្មីធ្វើរួចហើយដែរ មានតែបងប្អូនប្រហែល ២០ នាក់ប៉ុណ្ណោះកំពុងធ្វើកូដកម្ម។
អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលប្រហែល ២០ នាក់កំពុងបន្តធ្វើកូដកម្ម តើការធ្វើកូដកម្មជាការងារដែលផ្តល់ចំណូល ឬការធ្វើការងារតាមក្រុមហ៊ុន រោងចក្រ សហគ្រាសជាការងារដែលផ្តល់ចំណូល?
លោកបានបន្តទៀតថា បងប្អូនកូដករចង់បានយុត្តិធ៌ម តើយុត្តិធ៌មមានន័យដូចម្តេច? យុត្តិធ៌មមានន័យថា ការទទួលបានភាពត្រឹមត្រូវ ឬដំណោះស្រាយត្រឹមត្រូវ ឬសេចក្តីសម្រេចត្រឹមត្រូវវតាមច្បាប់ និងនីតិវិធីច្បាប់ តាមរយៈយន្តការដោះស្រាយវិវាទនៃស្ថាប័នមានសមត្ថកិច្ច។ យុត្តិធ៌មមិនមែនមានន័យថា ទាល់តែទទួលបាននូវអ្វីដែលខ្លួនចង់បាននោះទេ។
លោកកត្តាអ៊នបានលើកឡើងពីទិដ្ឋភាពច្បាប់មកបញ្ជាក់ថា ករណីវិវាទការងារក្រុមហ៊ុនហ្គាវើល ត្រូវបានដោះស្រាយតាមយន្តការដោះស្រាយវិវាទតាមសមត្ថកិច្ចក្រសួងការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាលតាមច្បាប់ និងនីតិវិធីច្បាប់រួចរាល់ហើយ។ ដូច្នេះនៅសល់យន្តការតែមួយគត់ចុងក្រោយគឺស្ថាប័នតុលាការ។ ក្រុមហ៊ុនណាហ្គាវើល ឬក្រុមកូដករ គួរប្តឹងទៅស្ថាប័នតុលាការតាមនីតិវិធីច្បាប់។
លោកបន្តថា ច្បាប់ស្តីពីការងារ ធានាការពារសិទ្ធិ និងផលប្រយោជន៍ដល់កម្មករនិយោជិត និងនិយោជក។ ហេតុនេះហើយក្នុងការបំពេញការងារទាមទារឱ្យភាគីទាំងពីរបង្កើតកិច្ចសន្យាការងារ។ និយោជកមិនអាចបង្ខំឱ្យកម្មករនិយោជិត បន្តធ្វើការងារក្នុងក្រុមហ៊ុនរបស់ខ្លួន ដោយគ្មានការយល់ព្រមពីកម្មករនិយោជិត ហើយកម្មករនិយោជិតក៏មិនអាចបង្ខំឱ្យនិយោជកឱ្យទទួលយកខ្លួនបន្តធ្វើការងារ ដោយគ្មានការយល់ព្រមពីនិយោជកបានដែរ។ ករណីមានការរំលាយកិច្ចសន្យាការងារមុនកាលកំណត់ ភាគីប្រកាសរំលាយកិច្ចសន្យាត្រូវទទួលខុសត្រូវអនុវត្តកាតព្វកិច្ចដូចមានចែងក្នុងច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


