ព័ត៌មានជាតិ
អភិបាលរងខេត្ត៣ផ្សេងគ្នា ត្រូវបានប្រកាសផ្ទេរមកកាន់ជាអភិបាលរងខេត្តកំពង់ស្ពឺ
អភិបាលរងខេត្តចំនួន៣ខេត្តផ្សេងគ្នា ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្ទេរភារកិច្ចទៅកាន់ជាអភិបាលរងខេត្តកំពង់ស្ពឺវិញ ក្រោមការដឹកនាំរបស់អភិបាលខេត្តកំពង់ស្ពឺថ្មី លោក ជាម ច័ន្ទសោភ័ណ។

តាមអនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន៣រូប គឺមាន៖ ១) លោក តូច ប៉ូលីវ៉ា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលរងខេត្តស្វាយរៀង ទៅឱ្យកាន់ជាអភិបាលរងខេត្តកំពង់ស្ពឺ ២) លោក ជាវ វិជ្ជាក់ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលរងខេត្តព្រះសីហនុ ទៅឱ្យកាន់ជាអភិបាលរងខេត្តកំពង់ស្ពឺ និង៣) លោក សុខ សន្ធី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលរងខេត្តកោះកុង ទៅឱ្យកាន់តំណែងជាអភិបាលរងខេត្តកំពង់ស្ពឺ។
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកំពង់ស្ពឺខាងលើនេះ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៤ ក្រោមអធិបតីលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


