Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា ដាក់សំណួរទៅកាន់អ្នកដែលចង់រុញប្រទេសឱ្យធ្លាក់ចូលភាពវឹកវរចង់បានអី?

បានផុស

នៅ

ថ្មីៗនេះ​ មានការលើកឡើងបកស្រាយ វែកញែក ពាក់ព័ន្ធប្រធានបទ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម(CLV) ដែលប្រធានបទនេះ បានធ្វើឱ្យប៉ះពាល់ទៅដល់អារម្មណ៍ប្រជាពលរដ្ឋ និងការព្រួយបារម្ភ។

ជុំវិញការសម្តែងមតិនេះ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កេតឃើញថាមានពលរដ្ឋចំនួន៣ក្រុម ដែលបានលើកឡើងពីបញ្ហានេះ ។ ដោយក្នុងនោះ ក្រុមទី១ គឺជាក្រុមដែលតាំងខ្លួនថាជាអ្នកដឹងគ្រប់រឿង បូកជាមួយក្រុមមជ្ឈដ្ឋាននយោបាយមួយចំនួន ដែលមានគោលបំណងដាក់ចេញនូវការវិភាគមួយចំនួនដើម្បីរុញសភាពការណ៍ឱ្យប្រជាជនមិនយល់ ហើយថែមទាំងបំផុសប្រជាជនឱ្យមានការក្រោកឈរឡើង ដែលក្រុមទីមួយនេះ មានត្រឹម ០,១ % ប៉ុណ្ណោះ។
ក្រុមទីមួយដែលតាំងខ្លួនដឹងគ្រប់រឿង តែងតែញុះញង់ប្រជាជនឱ្យបះបោរ ជាក្រុមដែលឆ្លៀតឱកាសដើម្បីរុញសភាពការណ៍ ដុតឱ្យខ្លោច រោលឱ្យឆៅ។ នេះបើតាមការលើកឡើងជាសាធារណៈរបស់សម្តេចធិបតី ក្នុងពិធី “សំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា” នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសម្តេចធិបតី ក្រុមទី២ គឺជាក្រុមដែលរុញសភាពការណ៍ឱ្យជ្រុល គឺអ្នកដែលរៀបចំចាត់តាំងប្រមូលគ្នាដឹកនាំធ្វើបាតុកម្មប្រឆាំងនៅកម្ពុជា ដោយយកលំនាំតាមប្រទេសបង់ក្លាដែស ដែលកំពុងធ្វើបាតុកម្ម ដោយក្រុមនេះមានត្រឹម ០, ១ % ដូចគ្នា។ ក្រុមទី២ ចង់ឆ្លៀតឱកាសយកអារម្មណ៍របស់ប្រជាពលរដ្ឋដើម្បីរុញបន្ថែមធ្វើសកម្មភាព ឈានទៅការប្រមូលផ្តុំកម្លាំងធ្វើបាតុកម្មបះបោរ ដោយយករូបមន្តបង់ក្លាដែស។ សម្តេចធិបតី បន្តថា៖«រូបមន្តដែលដុតប្រទេសនៅបង់ក្លាដែសមិនទាន់ឈប់នោះទេ ចង់រុញសភាពការណ៍នេះទៅណា តើចង់បានអី កុំយកស្មារតីព្រួយបារម្ភរឿងជាតិរបស់ប្រជាពលរដ្ឋ ហើយរុញគាត់ចូលទៅក្នុងសកម្មភាពដែលធ្វើឱ្យខាតទាំងអស់គ្នា»។

ចំណែកក្រុមទទី ៣ គឺប្រជាពលរដ្ឋ ៩៩,៨ % គឺជាអ្នកដែលព្រួយបារម្ភពិតប្រាកដ ទោះបីជាគាត់មានទស្សនមិនគាំទ្រ CLV និងមិនទាន់យល់ទៅលើគម្រោងនេះ ប៉ុន្តែគាត់គ្មានចេតនាដុតប្រទេស ឬកេងចំណេញនយោបាយនោះទេ។ ប្រជាពលរដ្ឋក្រុមទី៣ នេះ គាត់បញ្ចេញមតិដោយព្រួយបារម្ភ ប៉ុន្តែចេញពីអារម្មណ៍បារម្ភទាំងអស់។

ជុំវិញការព្រួយបារម្ភនេះ សម្តេចធិបតី ថ្លែងថា គឺមិនចង់ឱ្យស្ថានភាពបះបោរបែបនេះកើតមាននៅកម្ពុជានោះទេ ហើយបើសិនជារាជរដ្ឋាភិបាលចាត់វិធានការ​តាមរយៈការអនុវត្តច្បាប់ទៅលើអ្នកប៉ុនប៉ងដុតប្រទេស រុញបាតុកម្មនៅកម្ពុជាឱ្យទៅដូចបង់ក្លាដែស សូមកុំចោទរដ្ឋាភិបាលថា ផ្តាច់ការ។
សម្តេចបញ្ជាក់ថា៖« យើងគ្មានអីក្រៅពីការពារមិនឱ្យអស្ថេរភាពកើតមាននៅក្នុងប្រទេសកម្ពុជា មិនអាចឱ្យអ្នកទាំងអស់គ្នារាប់លាននាក់រងគ្រោះ ដោយការចាប់ផ្តើមរបស់ក្រុមមនុស្សមួយក្តាច់តូចនោះទេ»។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា៖« ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមធានាជូនប្រជាពលរដ្ឋ ថាកម្មវិធី ឬមួយកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណនេះ គឺនឹងមិនធ្វើឱ្យខាតបង់ និងបាត់បង់អធិបតេយ្យភាពរបស់យើងនោះទេ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម២០ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥០ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម