ព័ត៌មានជាតិ
ប្រធានក្រុមការងារស្រុកជីក្រែង ជំរុញឱ្យមន្ត្រីបក្សបន្តចុះបម្រើពលរដ្ឋឱ្យអស់ពីលទ្ធភាព
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជីក្រែង ខេត្តសៀមរាប លោក សឿន រឿត បានលើកទឹកចិត្ត ជំរុញដល់សមាជិកក្រុមការងារទាំងអស់ ត្រូវខិតខំបម្រើពលរដ្ឋបន្តទៀត ឱ្យអស់លទ្ធភាពដែលអាចធ្វើបាន។

លោក សឿន វឿត លើកឡើងបែបនេះ កាលពីសប្តាហ៍មុន នៅទីស្នាក់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុក ជីក្រែង ខេត្តសៀមរាប ដែលបានបើកកិច្ចប្រជុំត្រួតពិនិត្យលើលទ្ធផល ដែលក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុក បានអនុវត្តប្រចាំខែកក្កដា ឆ្នាំ២០៤ ក្រោមកិច្ចដឹកនាំប្រជុំរបស់ លោក សឿន រឿត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជីក្រែង ខេត្តសៀមរាប ដោយមានសមាជិកក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ ចូលរួមផងដែរ ។
ក្នុងឱកាសនោះ លោក សឿន រឿត បានលើកទឹកចិត្ត និងជំរុញដល់សមាជិកក្រុមការងារថ្នាក់ស្រុ ឃុំ ទាំងអស់ត្រូវបន្តប្រពៃណីដ៏ល្អប្រពៃនេះ និងរួមគ្នាខិតខំបម្រើប្រជាពលរដ្ឋឲ្យអស់លទ្ធភាព ។ លោកបញ្ជាក់ថា ជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជាទទួលបាននៅរៀងរាល់ការបោះឆ្នោត គឺមិនមែនត្រឹមតែជាជោគជ័យនៅលើសន្លឹកឆ្នោតទេ ប៉ុន្តែគឺជាជោគជ័យរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ។ បន្ថែមពីនេះ លោកបានកោតសរសើរចំពោះក្រុមការងារទាំងអស់ និងសមាជិក សមាជិកាគណបក្សប្រជាជានកម្ពុជាក្នុងស្រុកជីក្រែង ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតីនឹងថវិកា ដើម្បីបុព្វហេតុប្រជាជន ។ ជាមួយគ្នានេះ លោកបានលើកឡើងថា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជីក្រែង ទាំងថ្នាក់កណ្តាល ថ្នាក់ខេត្តជួយមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយរបស់គណបក្សឲ្យទទួលជោគជ័យ ដើម្បីកសាង និងពង្រឹងគណបក្ស ជួយដោះស្រាយបញ្ហាប្រឈមនានាទាក់ទង នឹងការ បោះឆ្នោត និង ការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ឲ្យបានជោគជ័យ បម្រើសេវាប្រជាពលរដ្ឋឲ្យបានល្អ និងឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។

លោក សឿន រឿត ក៏បានក្រើនរម្លឹក ដល់អាជ្ញាធរឃុំក្នុងស្រុក ធ្វើការជំរុញ ដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ ទៅធ្វើការចុះឈ្មោះបោះឆ្នោត និង ពិនិត្យឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត និង ត្រូវរក្សាឲ្យបាននូវសមាជិកចាស់ និងបង្កើនថ្មី និង ធ្វើការអប់រំនូវសតិអារម្មណ៍ដល់សមាជិករបស់ខ្លួនក្នុងមូលដ្ឋាន កុំឲ្យចាញ់កលការឃោសនារបស់ក្រុមជនអកតិមួយចំនួនទៀតផង ។ លោកបន្តថា រាល់ការរៀបចំផែនការ ការងារច្បាស់លាស់នឹងធ្វើឲ្យយើងមានភាពប្រាកដប្រជាខ្ពស់ ក្នុងការអនុវត្តនូវអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ការងារប្រកបដោយភាពជឿជាក់លើជ័យជម្នះនាពេលខាងមុខ ។ លោកក៏បានលើកឡើងពីសមិទ្ធផលសំខាន់ៗជាច្រើនដែលខេត្តសៀមរាប ក៏ដូចស្រុកជីក្រែង សម្រេចបាននាពេលកន្លងមកជូនប្រជាពលរដ្ឋ ក្រោមការគាំទ្រដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ប្រព័ន្ធធារាសាស្ត្រ និង ទឹកស្អាតជាដើម ។

លោកបានគូសបញ្ជាក់ថា ដើមី្បភាពជឿជាក់លើការដឹកនាំ បម្រើដល់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពកក់ក្តៅ ក្រុមការងារទាំងអស់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺធ្វើការឆ្លើយតបឲ្យបានទាល់ពេលវេលា នូវរាល់សំណើរ សំណូមពររបស់ប្រជាពលរដ្ឋ កត្តាសំខាន់លើការផ្តល់សេវាសាធារណៈ ដោះស្រាយឲ្យបានទាល់ពេលជូនប្រជាពលរដ្ឋ ជួបគ្រោះធម្មជាតិ និង ឧបទ្ទវ ហេតុផ្សេងៗជាដើម ។
សូមជម្រាបថា កិច្ចប្រជុំទាំងមូល បានធ្វើកិច្ចពិភាក្សា និងលើកនូវមតិយោបល់ បទពិសោធល្អៗមួយចំនួន ដើមី្បទទួលបានធាតុចូល សម្រាប់យកទៅអនុវត្តរបស់គណបក្សឲ្យទទួលបានជោគជ័យជាបន្តទៅអាណត្តិក្រោយៗទៀត ៕
ដោយ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


