ព័ត៌មានជាតិ
ប ស ស បង្ហាញពីនីតិវិធីធ្វើប័ណ្ណសម្រាប់ប្តីឬប្រពន្ធ និងកូនក្នុងបន្ទុករបស់សមាជិកក្នុងវិស័យឯកជន
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)បានបង្ហាញពីនីតិវិធី លក្ខខណ្ឌ និងឯកសារមួយចំនួនសម្រាប់ធ្វើប័ណ្ណសមាជិក ប.ស.ស.របស់សហព័ទ្ធ (ប្តី ឬប្រពន្ធ) និងកូនក្នុងបន្ទុករបស់សមាជិក ប.ស.ស. ក្នុងវិស័យឯកជន និងសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍។

បើតាម ប.ស.ស. បានបញ្ជាក់ថា ដើម្បីអាចធ្វើប័ណ្ណសមាជិក ប.ស.ស. បាន លោកអ្នកត្រូវភ្ជាប់ឯកសារមួយចំនួន។សម្រាប់អ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស.សហព័ទ្ធ (ប្តី ឬប្រពន្ធ)ត្រូវមានសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍
ឬសេចក្តីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ច្បាប់ដើមដែលមានសុពលភាព សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ និងត្រូវមានអាយុមិនលើសពី៦០ឆ្នាំ។ ចំពោះកូនក្នុងបន្ទុកត្រូវមានសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមដែលមានសុពលភាព សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ និងត្រូវមានអាយុមិនលើសពី១៨ឆ្នាំ។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមាជិកសរុបចំនួន ២ ៤៥៣ ៩១៤នាក់ហើយនៅទូទាំងប្រទេស។

លោកបណ្ឌិតបានបន្តថា ក្នុងចំណោមសមាជិកសរុបចំនួន ២ ៤៥៣៩១៤នាក់ ក្នុងនោះសមាជិក ប.ស.ស.ជាមន្រ្តីសាធារណៈមានចំនួន ៤៤០ ៣៦៥នាក់ សមាជិក ប.ស.ស. ក្នុងវិស័យឯកជនមានចំនួន ១ ៦៤៣ ៩៨៧នាក់សមាជិកប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ចំនួន ២៨៣ ៤២១នាក់ និងសមាជិក ប.ស.ស.ដែលជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៨៧ ៩០៩នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


