Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ៖ យើងទទួលក្តីកង្វល់បងប្អូនពីការបាត់បង់ទឹកដី ប៉ុន្តែកុំជឿតាមការញុះញង់ពីក្រៅប្រទេស

បានផុស

នៅ

អតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា នៅរសៀលថ្ងៃទី ១២ ខែសីហានេះ បានចេញ សារក្រើនរំឭកបងប្អូនប្រជាពលរដ្ឋខ្មែរគិតឱ្យបានហ្មត់ចត់ មុនឈានទៅដល់ការធ្វើបាតុកម្ម ឬឈានទៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

ការបញ្ចេញសារនេះ បន្ទាប់ពីសង្កេតឃើញសកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស កំពុងដុតកំហឹងពលរដ្ឋពាក់ព័ន្ធគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLV) និងបះបោរពលរដ្ឋ និងកងកម្លាំងផ្តួលរំលំរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ មានប្រសាសន៍ថា៖«ចំណុចនេះបងប្អូនត្រូវគិតឱ្យបានហ្មត់ចត់ ប្រសិនបើបងប្អូនភ្លាត់ភ្លាំងដោយប្រការណាមួយ បងប្អូនអាចរងនូវគ្រោះថ្នាក់រឿងនេះ។ មិនអាចទៅរួចទេ រដ្ឋាភិបាលប្រទេសណា ក៏ដូចប្រទេសណា តម្លៃណាក៏ដោយ បងប្អូនមានប៉ុន្មាននាក់ ដើម្បីបំផ្លាញនូវសន្តិភាពសម្រាប់ប្រជាជនសម្រាប់លាននាក់មិនមែនជាជម្រើសដែលបងប្អូនត្រូវធ្វើទេ»។
សម្តេចបានបន្ថែមទៀតថា បងប្អូនត្រូវគិតឱ្យហ្មត់ចត់មុនពេលដែលបងប្អូនធ្វើដំណើរមកកាន់បាតុកម្ម ឬមហាបាតុកម្ម ឬឈានទៅដល់ការផ្តួលរំលំ ព្រោះប​ន្ទាត់ក្រហមនៅទីនេះ គឺមានរដ្ឋធម្មនុញ្ញចែងហើយអំពីបញ្ហាសិទ្ធិបញ្ចេញមតិ។ សម្តេចតេជោថ្លែងថា៖« យើងទទួលយកនូវការកង្វល់របស់បងប្អូនស្តីពីការបាត់បង់ទឹកដី យើងទទួលកង្វល់អំពីបងប្អូនស្តីអំពីឯករាជ្យ អធិបតេយ្យភាព ប៉ុន្តែបងប្អូនត្រូវមើលឱ្យច្បាស់ទៅដូចអ្វីដែលពួកប្រឆាំងនៅបរទេសកំពុងតែញុះញង់ឱ្យបងប្អូនធ្វើនោះទេ»។
សម្តេចតេជោ បញ្ចេញសារបែបនេះ បន្ទាប់ពីបានស្តាប់បងប្អូនយូរដែលហើយ ហើយបងប្អូនខ្លះកំពុងតែខិតខំតាមការញុះញង់ពីអ្នកក្រៅប្រទេស។ សម្តេចថ្លែងថា៖«ក្នុងនោះយើងបានស្តាប់ឭហើយសំឡេងរបស់លោក ហៃ វណ្ណា (ប្រធានក្រុមចលនាប្រឆាំងនៅក្រៅប្រទេស) ពីក្រៅប្រទេសដើម្បីឱ្យបងប្អូនឈានទៅរកការផ្តួលរំលំរាជរដ្ឋាភិបាលតាមផ្លូវកាត់មួយ ដែលមិនមែនជាដំណើរការប្រជាធិបតេយ្យពិតប្រាកដ បងប្អូនចង់ប្រៀបធៀបកម្ពុជាទៅនឹងបង់ក្លាដែស ប្រហែលជាបងប្អូនយល់ច្រឡំជាមួយសភាពការណ៍កម្ពុជា និងសភាពការណ៍ បង់ក្លាដែស»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម