ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ និងអភិបាលខេត្តកំពង់ឆ្នាំង បន្តសួរសុខទុក្ខ ហូបបាយជាមួយកម្មកររោងចក្រ ជាង ២ ពាន់នាក់ នៅកំពង់ឆ្នាំង
កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង លោក ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខ និងហូបបាយជាមួយកម្មកររោងចក្រ ប្រមាណជាង ២ ៤០០ នាក់ នៅរោងចក្រអ៊ីលីថិច(ខេមបូឌា) ហ្គាម៉ិន EALYTEX (CAMBODIA) នាស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

អំឡុងពេល នៃការចុះសួរសុខទុក្ខនោះ កម្មករ-និយោជិត សប្បាយចិត្ត និងរីករាយចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត ដែលបានចុះមកដល់ទីតាំងរោងចក្រផ្ទាល់ ធ្វើឱ្យពួកគាត់មានភាពកក់ក្ដៅកាន់តែខ្លាំង ជាការបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មករ។
ក្នុងពេលចុះពិនិត្យនេះដែរ លោករដ្ឋមន្ត្រី បានសាកសួរផ្ទាល់អំពីអត្ថប្រយោជន៍ផ្សេងៗ ដែលរដ្ឋាភិបាលបានផ្តល់ជូនកម្មករ-និយោជិត ដូចជា បណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម និងអត្ថប្រយោជន៍ រួមទាំងលក្ខខណ្ឌការងារសំខាន់ៗ មួយចំនួនទៀតផងដែរ។

ការចុះពិនិត្យនៅតាមរោងចក្រ និងទទួលទានអាហារផ្ទាល់ជាមួយកម្មករ-និយោជិតនេះ មិនមែនជាលើកទី ១ នោះទេ ដែល លោក ហេង សួរ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះផ្ទាល់ ដើម្បីស្វែងយល់ពីសុខទុក្ខ និងវឌ្ឍនភាពក្នុងវិស័យការងារដែលជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ជាពិសេសលើអនុសាសន៍ថ្នាក់ដឹកនាំកំពូលទាំងពីរបានដាក់ចេញ។
ការចុះពិនិត្យពីស្ថានភាពដោយផ្ទាល់នៅកន្លែងធ្វើការរបស់កម្មករ-និយោជិត គឺជាការតាមដានលើការអនុវត្តនូវអនុសាសន៍ទាំង ១០ ចំណុច របស់ សម្តេចនាយករដ្ឋមន្ត្រី ដែលកាលពីដើមអាណត្តិកន្លងទៅ បានដាក់ចេញដូចជាប្រាក់ឈ្នួលអប្បបរមាឆ្នាំ ២០២៤ ការបន្តផ្តល់ប្រាក់ពិនិត្យសុខភាពសម្រាប់កម្មករជាស្ត្រីមានផ្ទៃពោះ ការផ្តល់ការថែទាំសុខភាពដល់សមាជិក ប.ស.ស ក្នុងបន្ទុក តាមរយៈភាគទានស្ម័គ្រចិត្ត និងលក្ខខណ្ឌការងារផ្សេងៗ ជាដើម សុទ្ធសឹងតែជាគោលនយោបាយយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការបន្តផ្តល់ប្រយោជន៍បន្ថែមជូនដល់កម្មករ-និយោជិត។

សូមបញ្ជាក់ថា ក្រៅពីទទួលបានប្រាក់ឈ្នួលអប្បបរមា កម្មករនៅកម្ពុជានៅទទួលបានប្រាក់រង្វាន់ធ្វើការទៀងទាត់ ប្រាក់សោហ៊ុយធ្វើដំណើរ និងប្រាក់រង្វាន់អតីតភាពការងារ រួមទាំងអត្ថប្រយោជន៍ផ្សេងៗ ទៀតផងដែរ៕






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


