ព័ត៌មានជាតិ
វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ចុះកិច្ចព្រមព្រៀងជាមួយវិទ្យាស្ថានរុស្ស៊ី ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការគ្នា
បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយ លោកសាស្ត្រាចារ្យបណ្ឌិត អាឡិចសី ម៉ាស្លូវ (Alexey Maslov) នាយកវិទ្យាស្ថាន និងជាប្រធានមូលនិធិសម្រាប់គាំទ្រការអប់រំ និងការស្រាវជ្រាវព្រះពុទ្ធសាសនានៃសហព័ន្ធរុស្ស៊ី ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងការសិក្សាស្រាវជ្រាវវប្បធម៌ជាមួយគ្នា។ នេះបើតាមការឱ្យដឹងពីលោកបណ្ឌិត គិន ភា។

ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅប្រទេសរុស្ស៊ី អំឡុងពេលលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានទៅបំពេញទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងអ៊ូដេ (Ulan-Ude) សាធារណរដ្ឋប៊ួរៀតត្យា (Buryatia) សហព័ន្ធរុស្ស៊ី។
ជំុវិញនឹងការចុះកិច្ចព្រមព្រៀងនេះ លោកបណ្ឌិត គិន ភា ថា៖ «កិច្ចព្រមព្រៀងនេះមានគោលបំណងបង្កើតការយោគយល់គ្នារវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានសិក្សាអាស៊ីនិងអាហ្វ្រិកនៃសាកលវិទ្យាល័យរដ្ឋមូស្គូ និងដើម្បីបង្កើតកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ ការសិក្សាស្រាវជ្រាវវប្បធម៌ និងទម្រង់ផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសិក្សាអាស៊ីនិងអាហ្រ្វ៊ិក»។

លោកបណ្ឌិត បន្តថា កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះគឺជាវេទិកាដ៏សំខាន់មួយ ក្រៅពីសម្រាប់ការបង្កើតកិច្ចសហប្រតិបត្តិការផ្នែកសិក្សាស្រាវជ្រាវវិទ្យាសាស្ត្ររវាងស្ថាប័នទាំងពីរ កិច្ចព្រមព្រៀងនេះរួមចំណែកដល់ការអភិវឌ្ឍ ការពង្រឹង និងការពង្រីកមិត្តភាពជាប្រពៃណីឱ្យកាន់តែប្រសើរឡើងថែមទៀតរវាងកម្ពុជា និងរុស្ស៊ីផងដែរ។
បន្ថែមពីនេះ បណ្ឌិត គិន ភា បញ្ជាក់ថា កិច្ចព្រមព្រៀងនេះ ជាការផ្លាស់ប្តូរបញ្ញវន្តរវាងស្ថាប័ន នៃកម្ពុជា-រុស្ស៊ី នឹងត្រូវបានធ្វើឡើងក្នុងទម្រង់ និងយន្តការផ្សេងៗ រួមគ្នាដូចជា ដូចជាការផ្លាស់ប្តូរការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងវប្បធម៌ ការអនុវត្តគម្រោងស្រាវជ្រាវ និងវិភាគរួមគ្នា។ មានការរៀបចំកម្មវិធីបោះជំរំក្នុងរដូវរងា ឬរដូវក្តៅរួមគ្នា និងការរៀបចំព្រឹត្តិការណ៍វិទ្យាសាស្ត្រនានាជាមួយគ្នាផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


