ព័ត៌មានជាតិ
លោកទេសរដ្ឋមន្ត្រី លី ធុជ ធ្វើសេចក្ដីថ្លែងការណ៍សង្ខេបស្តីពីស្ថានភាពសកម្មភាពមីននៅកម្ពុជា នៅចំពោះមុខស្ថានទូតប្រចាំកម្ពុជា និងក្រុមដៃគូអភិវឌ្ឍន៍ជាង៤០
ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការ UNDP ប្រចាំកម្ពុជា តាងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានធ្វើសេចក្ដីថ្លែងការណ៍សង្ខេបស្តីពីស្ថានភាពសកម្មភាពមីននៅកម្ពុជា និងការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា។

របាយការណ៍សង្ខេបរបស់ លោកទេសរដ្ឋមន្ត្រី បានធ្វើឡើងក្នុងកិច្ចប្រជុំមួយដែលរៀបចំដោយការិយាល័យអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងប្រព្រឹត្តទៅនៅទីស្នាក់ការ UNDP ប្រចាំកម្ពុជា។

កិច្ចប្រជុំនេះ បានធ្វើជាសហប្រធានដឹកនាំដោយ ប្រធាន UN ប្រចាំកម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងមានការចូលរួមពីតំណាងស្ថានទូតប្រចាំកម្ពុជា និងក្រុមដៃគូអភិវឌ្ឍន៍ជាង ៤០ រួមមាន ធនាគារ ADB, AFD, កាណាដា, សាធារណៈរដ្ឋឆែក, EU, បារាំង, អាល្លឺម៉ង់, GGI, GIZ Germany, IFC, IKCF- Inter-Korean Cooperation Fund, ឥណ្ឌា, IMF, អៀរឡង់, ជប៉ុន, JICA, KFW, KOICA, សឹង្ហបុរី, សាធារណៈកូរ៉េ, ស៊ុយអែត, SDC, ថៃ, ទួរគី, ចក្រភពអង់គ្លេស, USAID, ធនាគារពិភពលោក, LED និងទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ប្រចាំកម្ពុជា។

ក្នុងកិច្ចប្រជុំនោះ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល និងបន្តគាំទ្រកាន់តែសកម្មដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឲ្យប្រទេសកម្ពុជាអាចរួចចាកផុតពីការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់ជាតិពីសង្គ្រាមដទៃទៀត ជាពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរឡើង តាមរយៈការរួមចំណែកក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


