ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ ចែករំលែកបទពិសោធរៀននៅបរទេសដល់និស្សិត៦រូប ដែលបានអាហារូបករណ៍ត្រៀមទៅសិក្សានៅកូរ៉េ និងជប៉ុន
នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្តីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានទទួលជួបសម្ដែងការគួរសម និងផ្តល់អនុសាសន៍ណែនាំជូនដល់និស្សិតអាហារូបករណ៍ KOICA និង Young Leaders Program (YLP) សរុបចំនួន ៦រូប មុនចេញដំណើរទៅបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េ និងប្រទេសជប៉ុន។

ក្នុងជំនួបនេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានចែករំលែកបទពិសោធពាក់ព័ន្ធនឹងការរៀនសូត្រ និងរស់នៅបរទេស ជាពិសេសនៅសាធារណរដ្ឋកូរ៉េ និងប្រទេសជប៉ុន ដូចជាការថែទាំសុខភាពឱ្យបានល្អ ដោយត្រៀមសម្លៀកបំពាក់ឱ្យបានរួចរាល់សម្រាប់អាកាសធាតុត្រជាក់ ដើម្បីជៀសវាងការឈឺថ្កាត់ផ្សេងៗ ធ្វើឱ្យប៉ះពាល់ដល់ការសិក្សា។ លោកបានណែនាំពីការទំនាក់ទំនងប្រចាំថ្ងៃ ការត្រៀមខ្លួន និងសម្របខ្លួនទៅនឹងវប្បធម៌បរទេសតែក៏មិនត្រូវភ្លេចវប្បធម៌ជាតិដែរ ជាពិសេសត្រូវរក្សាឱ្យបាននូវសីលធម៌ សុជីវធម៌ក្នុងនាមជាពលរដ្ឋកម្ពុជា និងសូមឱ្យនិស្សិតអាហារូបករណ៍ទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានបទពិសោធ និងចំណេះដឹងល្អៗ យកមកអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។

បន្ថែមពីនេះ បណ្ឌិតសភាចារ្យ ក៏បានក្រើនរំលឹកឱ្យនិស្សិតយកចិត្តទុកថែរក្សាសុខភាព មិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អ ប្រកាន់ភ្ជាប់នូវវិន័យ សីលធម៍ សុជីវធម៌ និងគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន មានភាពក្លាហានហ៊ានសួរសំណួរពេលមិនយល់ ឬមិនច្បាស់ចំណុចណាមួយ ត្រូវមានរបៀបរៀនសូត្រឱ្យបានត្រឹមត្រូវ ដូចជាការសង្ខេបមេរៀន ពង្រឹងសមត្ថភាពក្នុងការសរសេរឱ្យខ្លាំង មានភាពអត់ធ្មត់ក្នុងការរស់នៅ យកចិត្តទុកដាក់លើរបបអាហារ ចេះគ្រប់គ្រងហិរញ្ញវត្ថុ និងពេលវេលាប្រកបដោយភាពឆ្លាតវៃ។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានជូនពរដល់និស្សិតទាំងអស់ ឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការសិក្សានាពេលខាងមុខ ក៏ដូចជាលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ផ្ដោតសំខាន់លើការខិតខំប្រឹងប្រែងរៀនសូត្រទាំងនៅក្នុងសាលា ទាំងការស្វែងយល់ចំណេះដឹងបន្ថែមពីមជ្ឈដ្ឋានខាងក្រៅឱ្យអស់ពីលទ្ធភាព ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ក្លាយជាទំពាំងដ៏ល្អក្នុងការចូលរួមកសាងប្រទេសជាតិ នៅពេលវិលត្រឡប់មកមាតុប្រទេសវិញ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
សន្តិសុខសង្គម២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


