ព័ត៌មានជាតិ
សមាគមឧកញ៉ាកម្ពុជា÷ បុគ្គល គុយ វ៉ាត ដែលសមត្ថកិច្ចឃាត់ខ្លួន គ្មានគោរមងារជា”ឧកញ៉ា” ឡើយ
នៅរសៀលថ្ងៃទី២៥ ខែសីហា នេះ សមាគមឧកញ៉ាកម្ពុជា បានចេញមកបញ្ជាក់ថា ជនសង្ស័យ គុយ វ៉ាត ម្ចាស់ភោជនីយដ្ឋាន Park Cafe ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន គឺគ្មានគោរមងារជា “ឧកញ៉ា” ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយថា បុគ្គល គុយ វ៉ាត មានគោរមងារជាឧកញ៉ា ឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមឧកញ៉ាកម្ពុជា។

សមាគមឧកញ៉ាកម្ពុជា ចាត់ទុក ការសរសេរ និងហៅបុគ្គល គុយ វ៉ាត ថាជា ឧកញ៉ា របស់សារព័ត៌មានមួយចំនួន គឺជាចេតនាចង់បានចំណាប់អារម្មណ៍ និងមានបំណងផ្សេង ដែលនាំឱ្យមានការបញ្ចេញមតិយោបល់ផ្សេងៗ ធ្វើឱ្យមានការភាន់ច្រឡំ និងយល់ខុសជាសាធារណ: នឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កេរ្តិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូរ និងគុណតម្លៃនៃគោរមវន្តឧកញ៉ាដទៃ។

លោកឧត្ដមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបានឱ្យដឹងថា គុយ វ៉ាត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទចេញសែកគ្មានប្រាក់ និងឆបោកទឹកប្រាក់រាប់សិបលានដុល្លារ។
តាមលោកប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សមត្ថកិច្ចបានឃុំខ្លួន បុគ្គល គុយ វ៉ាត តាមដីការបង្គាប់របស់តុលាការ ហើយគ្រោងបញ្ជូនបុគ្គលនេះ ទៅតុលាការនៅថ្ងៃចន្ទ ទី២៦ ខែសីហា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


