ព័ត៌មានជាតិ
កិច្ចប្រជុំ ការអភិវឌ្ឍផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥
បណ្ឌិត ឌី ខាំបូលី ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានរបស់កម្ពុជា បានដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំ ក្រុមការងារអាដហុកលើកទី៦ ស្តីពី ការអភិវឌ្ឍផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

កិច្ចប្រជុំនេះ ដំណើរការពីថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានទាំង ១០ ប្រទេសសមាជិក លេខាធិការអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន នៃប្រទេសទីម័រឡេសស្តេ។

កិច្ចប្រជុំក្រុមនេះ មានគោលបំណងបន្តពិភាក្សា និងផ្តល់ធាតុចូលបន្ថែម ដែលទទួលបានពីក្រសួង/ស្ថានប័នក្រោមសរសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន និងធាតុចូលទាំងឡាយដែលទទួលបានពីកិច្ចពិភាក្សាផ្ទាល់មុខជាមួយតំណាងសមាជិកសភា (ASEAN Parliamentarians) ឥស្សរជនសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Eminent Persons) និងប្រធានវិស័យក្រោមសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Chairs of Ministerial Sectoral Bodies) នៅក្នុងកិច្ចប្រជុំក្រុមការងារអាដហុកលើកទី៥ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃទី0៨-១០ កក្កដា ២០២៤ កន្លងទៅ។

កិច្ចប្រជុំក្រុមការងារអាដហុកស្តីពី ការអភិវឌ្ឍផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥ ទាំងអស់មានចំនួន ៧ លើក រួមមាន៖ ១. កិច្ចប្រជុំត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ២. កិច្ចប្រជុំត្រូវបានរៀបចំឡើងនៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ៣. កិច្ចប្រជុំត្រូវបានរៀបចំឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២០-២៣ ខែមេសា ឆ្នាំ២០២៤ ៤. កិច្ចប្រជុំត្រូវបានរៀបចំឡើងនៅក្នុងប្រទេសប្រ៊ុយណេ នៅថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២៤ ៥. កិច្ចប្រជុំត្រូវបានរៀបចំឡើងនៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី០៨-១០ ខែកក្កដា ឆ្នាំ២០២៤ ៦. (កិច្ចប្រជុំលើកនេះ) ត្រូវបានរៀបចំឡើងនៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូ នេស៊ី នៅថ្ងៃទី២៣-២៨ ខែសីហា ឆ្នាំ២០២៤ និង៧. កិច្ចប្រជុំនឹងត្រូវបានរៀបចំឡើងនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៤។

ជាលទ្ធផល ផែនការយុទ្ធសាស្រ្តសហគមន៍សង្គម-វប្បធម៌អាស៊ានក្រោយឆ្នាំ២០២៥ សម្រេចបានគោលដៅយុទ្ធសាស្ត្រ (Strategic Goals) ចំនួន១២, គោលបំណង (Objectives) ចំនួន១៨ ផ្នែកលទ្ធផលគន្លឹះ (Key Result Areas) ២១ និងវិធានយុទ្ធសាស្ត្រ (Strategic Measures/Action Lines) ចំនួន១១៨ ដែលនៅក្នុងនោះមានសកម្មភាពយុទ្ធសាស្រ្តសហគមន៍សង្គម-វប្បធម៌អាស៊ានចំនួន៩៩ និងសកម្មភាពយុទ្ធសាស្រ្តឆ្លងសរសរស្តម្ភចំនួន១៩។

ជាជំហានបន្ទាប់ សេចក្តីព្រាងលើកទី១ ដែលជាលទ្ធផល នៃកិច្ចប្រជុំក្រុមការងារអាដហុកលើកទី៦នេះ នឹងត្រូវយកទៅពិភាក្សាបញ្ចប់នៅក្នុងកិច្ចប្រជុំក្រុមការងារអាដហុកលើកទី៧ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៤។ សេចក្តីព្រាងចុងក្រោយ នៃផែនការយុទ្ធសាស្រ្តនេះ នឹងត្រូវដាក់ជូនកិច្ចប្រជុំឧត្តមមន្រ្តីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៧ (37th SOCA Meeting) នៅទីក្រុងវៀងច័ន្ទ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ និងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣២ (32nd ASCC Council Meeting) នៅទីក្រុងវៀងច័ន្ទ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


