ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញបុគ្គលិកចូលបម្រើការងារថ្មី ត្រូវខិតខំបម្រើសេវាជូនពលរដ្ឋឱ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់
មន្ត្រីជាន់ខ្ពស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញឱ្យបុគ្គលិកចូលបម្រើការងារថ្មី ត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កើនភាពជឿជាក់មកលើស្ថាប័ន ប.ស.ស បន្ថែមទៀត។

ថ្លែងបើកវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីនៃការអនុវត្តការងារផ្ទៃក្នុង ដល់បុគ្គលិកដែលចូលបម្រើការងារថ្មី តាមរយៈប្រព័ន្ធអនឡាញ និងដោយផ្ទាល់សរុប ៩៤ រូប លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា សិក្ខាកាមដែលជាបុគ្គលិកដែលចូលបម្រើការងារថ្មីនាពេលនេះ ចាំបាច់ត្រូវឈ្វេងយល់អំពីនីតិវិធីនៃការអនុវត្តការងារផ្ទៃក្នុង ហើយវគ្គបណ្ដុះបណ្ដាលនេះ ជាការបំពេញបន្ថែមនូវសមត្ថភាពធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងការអនុវត្តការងារប្រចាំថ្ងៃឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ ក្នុងការធានាឱ្យបាននូវការផ្ដល់សេវាសាធារណៈ របស់បេឡាជាតិសន្តិសុខសង្គម ជូនសាធារណជន ជាពិសេសសមាជិក ប.ស.ស.។
ជាមួយគ្នានេះដែរ លោកប្រតិភូរាជរដ្ឋាភិបាល បានផ្ដាំផ្ញើដល់បុគ្គលិកដែលទើបចូលបម្រើការងារនៅ ប.ស.ស. ទាំងអស់ សូមយកចិត្តទុកដាក់ ជាពិសេសត្រូវគោរពពេលវេលាសិក្សាឱ្យបានខ្ជាប់ខ្ជួន និងចូលរួមសួរជាសំណួរឱ្យបានផុសផុល ដើម្បីទទួលបានចំណេះដឹងសម្រាប់ខ្លួនផ្ទាល់ ក៏ដូចជាសម្រាប់បម្រើដល់អង្គភាព ពីគ្រូឧទ្ទេស ដែលមានបទពិសោធកន្លងមក ដើម្បីយកទៅអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធី នៃការអនុវត្តការងារផ្ទៃក្នុង ដល់បុគ្គលិកដែលចូលបម្រើការងារថ្មីនេះ ប្រព្រឹត្តទៅមានរយៈពេល ៥ ថ្ងៃ ដោយមានគ្រូឧទ្ទេសមកពីនាយកដ្ឋានជំនាញ នៃ ប.ស.ស. នៅសាលប្រជុំករុណា ស្នាក់ការកណ្ដាល ប.ស.ស រាជធានីភ្នំពេញ៕
អត្ថបទ ៖ សំអឿន


-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


