ព័ត៌មានជាតិ
ទិន្នន័យមន្រ្តីអប់រំថ្នាក់ក្រោមជាតិជាង៩៨% បានធ្វើបច្ចុប្បន្នភាព ខណៈក្នុងវិស័យសុខាភិបាល បានជិត៦៩%
ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការថ្នាក់ក្រោមជាតិនៅក្នុងវិស័យអប់រំសម្រេចបានជាង ៩៨% និងវិស័យសុខាភិបាលសម្រេចបានជិត ៦៩%។ នេះបើតាមការឱ្យដឹងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងមុខងារសាធារណៈ។

ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រចាំខែសីហា ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ លោក ឡុង សារឿន អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្រ្តីតាមឌីជីថល បានរាយការណ៍ពីវឌ្ឍនភាពនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការចូលក្នុងប្រព័ន្ធនៅថ្នាក់ក្រោមជាតិ។ ក្នុងនោះ ចំពោះវិស័យអប់រំ ជាលទ្ធផល អង្គភាពអប់រំដែលបានធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីក្នុងប្រព័ន្ធរួចរាល់បានចំនួន ៧ ៨១៣អង្គភាពអប់រំលើ ៧ ៩២៦អង្គភាព ស្មើនឹង ៩៨.៥៧% ចំណែកខាងវិស័យសុខាភិបាលវិញ ជាលទ្ធផល មូលដ្ឋានសុខាភិបាល ដែលបានធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តី ក្នុងវិស័យសុខាភិបាលបានចំនួន ១ ០៦៧អង្គភាពលើ ១ ៥៤៨ មូលដ្ឋានសុខាភិបាល ស្មើនឹង ៦៨.៩៣%។

បើតាមការគូសបញ្ជាក់របស់មន្ត្រីក្រសួងមុខងារសាធារណៈ គោលបំណងនៃការរៀបចំប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលចូលក្នុងប្រព័ន្ធ ជាប្រព័ន្ធព័ត៌មានវិទ្យា និងជាមធ្យោបាយសម្រាប់ប្រមូលទិន្នន័យរចនាសម្ព័ន្ធអង្គភាពអប់រំ និងសុខាភិបាលថ្នាក់ក្រោមជាតិ និងមន្រ្តីបម្រើការងារតាមអង្គភាពនីមួយៗ ដើម្បីមានមូលដ្ឋានទិន្នន័យច្បាស់លាស់យកមកវិភាគក្នុងការពង្រាយមន្រ្តី ការប្រើប្រាស់ មន្រ្តី ការជ្រើសរើសមន្រ្តី ឱ្យមានប្រសិទ្ធភាព។

លើសពីនេះ ក៏ជាការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពវិស័យអប់រំ ជាពិសេសចាប់ពីថ្នាក់មតេយ្យសិក្សាដល់បឋមសិក្សា និងលើកកម្ពស់គុណភាពវិស័យសុខាភិបាល ជាពិសេសនៅតាមមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត១ មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណ៉ំសកម្មភាពបង្រ្គប់កម្រិត២ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ថែមទាំងជំរុញការអនុវត្តការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


