ព័ត៌មានជាតិ
លោក លី ធុជ លើកទឹកចិត្តឲ្យប្រទេសចិនចូលរួមអនុសញ្ញាអូតាវ៉ា និងគាំទ្រដល់សេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ
ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Wang Shunqing ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសស្លូវេនី ក្នុងគោលបំណងលើកទឹកចិត្តឱ្យប្រទេសចិនចូលរួមអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅស្ថានទូតចិន ក្នុងទីក្រុង Ljubljana ប្រទេសស្លូវេនី។

ក្នុងជំនួបនោះ លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសចិនសម្រាប់អនុសញ្ញាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រួមទាំងការចូលរួមនៅក្នុងកិច្ចប្រជុំពិនិត្យឡើងវិញ និងបោះឆ្នោតគាំទ្រដល់ការអនុវត្តនៃអនុសញ្ញាអូតាវ៉ា ក៏ដូចជាគាំទ្រដល់សកម្មភាពមនុស្សធម៌ក្នុងវិស័យសកម្មភាពមីន។
ក្នុងឱកាសនោះ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ហើយការចូលរួមរបស់មិត្តចិនពិតជាសារៈសំខាន់ដើម្បីធ្វើឱ្យប្រទេសកម្ពុជាអាចសម្រេចបាននូវគោលដៅរបស់ខ្លួន។

ជាមួយគ្នានោះ លោកបណ្ឌិត លី ធុជ បានអញ្ជើញប្រទេសចិនឱ្យពិចារណាការចូលរួមអនុសញ្ញាអូតាវ៉ា និងចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដែលកម្ពុជាធ្វើជាម្ចាសផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ព្រមទាំងបានទទូចឱ្យប្រទេសចិនបោះឆ្នោតគាំទ្រដល់សេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ ក្នុងកិច្ចប្រជុំពេញអង្គរបស់អង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងខែតុលា ឆ្នាំ២០២៤។

ជាការឆ្លើយតប លោក Wang Shunqing ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសស្លូវេនី បានសម្តែងនូវការគាំទ្រ និងថ្លែងអំណរគុណចំពោះការដឹកនាំកម្ពុជា ក្នុងភាពជាប្រធាន និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។

លោកអគ្គរដ្ឋទូត បានទទួលស្គាល់ចំពោះសំណើសុំចូលជាសមាជិក ហើយប្តេជ្ញាបញ្ជូនសារទៅរដ្ឋាភិបាលចិនដើម្បីពិចារណា ហើយអគ្គរដ្ឋទូតបានបញ្ជាក់ថា ទោះបីប្រទេសចិនមិនមែនជាសមាជិកនៃអនុសញ្ញា ប៉ុន្តែចិនជាអ្នកសង្កេតការណ៍ ហើយតែងតែគាំទ្រដល់គោលការណ៍នៃអនុសញ្ញា និងបុព្វហេតុនៃសកម្មភាពមីនសម្រាប់មនុស្សធម៌។ ប្រទេសចិនបានសម្រេចចិត្តមិនចូលរួមអនុសញ្ញានេះនៅឡើយទេ ប៉ុន្តែបានគាំទ្រដល់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ហើយនឹងបោះឆ្នោតសម្រាប់គាំទ្រសេចក្តីថ្លែងការណ៍នយោបាយនៅទីក្រុងញូវយ៉កនៅឆ្នាំនេះ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


