ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល ឱ្យអាជ្ញាធរមូលដ្ឋានបន្តបង្ក្រាបគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសង
ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកកណ្ដាលស្ទឹង លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដោយផ្ដោតលើការបង្ក្រាបបទល្មើសចោរកម្ម គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង រួមទាំងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងមូលដ្ឋានរបស់ខ្លួន។

ណែនាំទៅកាន់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកណ្ដាលស្ទឹង នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោក គួច ចំរើន បានចាត់ទុកគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ថា មានតួនាទីសំខាន់ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងត្រូវការពារឱ្យបាននូវស្ថេរភាពនយោបាយ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ខណៈបញ្ហាគ្រឿងញៀននៅតែបន្តកើតមានឡើងក្នុងមូលដ្ឋាន លោកអភិបាលខេត្ត បានជំរុញឱ្យគណៈបញ្ជាការឯកភាពស្រុកត្រូវយកចិត្តទុកដាក់ និងមានវិធានការបង្ក្រាប ទប់ស្កាត់ ព្រមទាំងផ្សព្វផ្សាយអប់រំ ដោយត្រូវចាត់វិធានការច្បាប់ និងវិធានការរដ្ឋបាល។ ទន្ទឹមនេះ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ដល់មន្ត្រីរាជការ និងកងកម្លាំង មិនត្រូវឱ្យមានពាក់ព័ន្ធជាមួយគ្រឿងញៀនជាដាច់ខាត ហើយក្នុងករណីមានអ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវប្រឈមមុខចំពោះច្បាប់ ឬឈានដល់ការបណ្ដេញចេញពីក្របខ័ណ្ឌ ជាដើម។
ពាក់ព័ន្ធនឹងបញ្ហាល្បែងស៊ីសង ក៏ត្រូវលុបបំបាត់កុំឱ្យមាននៅក្នុងមូលដ្ឋាន ព្រោះថា បញ្ហាល្បែងស៊ីសងនេះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ នេះជាការណែនាំរបស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ដដែល។

បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបាននិងកំពុងឆក់យកអាយុជីវិតប្រជាពលរដ្ឋនៅតាមដងផ្លូវជារៀងរាល់ថ្ងៃនេះ ក៏តម្រូវឱ្យមានការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទាំងវិធានការច្បាប់ និងវិធានការរដ្ឋបាល។ លោក គួច ចំរើន បានសង្កត់ធ្ងន់លើបញ្ហានេះ ថា ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ឈានដល់ការបាត់បង់ជីវិត ហើយអ្នកបង្កគ្រោះថ្នាក់រត់គេចមិនទទួលខុសត្រូវ កម្លាំងមានសមត្ថកិច្ចត្រូវស្រាវជ្រាវរកមុខជនបង្កយកមកផ្ដន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។ ដោយឡែក បញ្ហាក្មេងទំនើង ត្រូវអនុវត្តវិធានការច្បាប់ដោយគ្មានការលើកលែង ដើម្បីលុបបំបាត់បញ្ហាអនាធិបតេយ្យពីទង្វើក្មេងទំនើង ដើម្បីឱ្យសហគមន៍មានភាពសុខសាន្ត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


