ព័ត៌មានជាតិ
លោកបណ្ឌិត លី ធុជ ជួបពិភាក្សាជាមួយ លោកបណ្ឌិត Ale Musar ស្វាមីលោកជំទាវប្រធានាធិបតីនៃប្រទេសស្លូវើនៀ
លោកបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាក្រៅផ្លូវការជាមួយ លោកបណ្ឌិត Ale Musar ស្វាមីលោកជំទាវប្រធានាធិបតីនៃប្រទេសស្លូវើនៀ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ កិច្ចជំនួបនេះ ធ្វើឡើងក្រៅកម្មវិធីបិទសន្និសីទថ្នាក់តំបន់អ៊ឺរ៉ុប ស្តីពីការពង្រីកកិច្ចសហប្រតិបត្តិការ និងការអនុវត្តកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីននៅទីក្រុង Ljubljana ប្រទេសស្លូវើនៀ។

លោកបណ្ឌិត Ale Musar បានកោតសរសើរចំពោះកម្ពុជា ដែលបានរួចចាកផុតពីប្រទេសដែលខ្ទេចខ្ទាំដោយសង្គ្រាមរ៉ាំរ៉ៃ មកជាប្រទេសទទួលបានសុខសន្តិភាពពេញលេញ ស្ថេរភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោកបណ្ឌិត Ale Musar បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងភាពជោគជ័យរបស់កម្ពុជាលើវិស័យសកម្មភាពមីន ហើយបានធ្វើឱ្យប្រទេសកម្ពុជាដែលមានជនរងគ្រោះច្រើនជាងគេ មកជាប្រទេសដែលបានកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិពីផ្ទុះសង្គ្រាម ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ជាពិសេសរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាតាមមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើង តាមរយៈការងារបោសសម្អាតមីន។

លោកបណ្ឌិត Ale Musar បានកោតសរសើរចំពោះការដឹកនាំ និងគាំទ្រភាពជាប្រធានរបស់កម្ពុជា និងម្ចាស់ផ្ទះរៀបចំកិច្ចត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ហើយឯកឧត្ដមនឹងដឹកនាំគណ:ប្រតិភូនៃប្រទេសស្លូវើនៀ ដើម្បីចូលកិច្ចប្រជុំកំពូលនៅខេត្តសៀមារាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ព្រមទាំងបានជូនពរឱ្យកម្ពុជាទទួលបានជោគជ័យសម្រាប់ការរៀបចំកិច្ចប្រជុំជាប្រវត្តិសាស្ត្រនេះ។

ជាការឆ្លើយតប លោកបណ្ឌិត លី ធុជ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះប្រទេសស្លូវើនៀដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់តំបន់អ៊ឺរ៉ុប ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការ និងការអនុវត្តកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅទីក្រុង Ljubljana។ សន្និសីទថ្នាក់តំបន់នេះ គឺជាផ្នែកមួយដើម្បីជួយជំរុញ និងគាំទ្រដល់ភាពជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាប្រធានដឹកនាំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។
ជាមួយគ្នានោះ លោកបណ្ឌិត លី ធុជ បានស្នើលើកទឹកចិត្តដល់ប្រជាជនស្លូវើនៀ អញ្ជើញមកទស្សនាប្រទេសកម្ពុជា និងចូលរួមស្វែងយល់អំពីវិស័យទេសចរណ៍ និងវប្បធម៌របស់កម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


