ព័ត៌មានជាតិ
លោក យឹម លាង ណែនាំអាជ្ញាធរខណ្ឌឫស្សីកែវពន្លឿនប្រសិទ្ធភាពការផ្តល់សេវាសាធារណៈជូនពលរដ្ឋ
ថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក យឹម លាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌឫស្សីកែវ បានណែនាំឱ្យ អាជ្ញាធរខណ្ឌខិតខំបង្កើនប្រសិទ្ធភាពការផ្តល់សេវាសាធារណៈលើការបញ្ជាក់លិខិត ឫឯកសារផ្សេងៗជូនប្រជាពលរដ្ឋ តាមរយៈការិយាល័យច្រកចេញចូលតែមួយឱ្យលឿនរហ័ស។

លោកឧត្តមសេនីយ៍ឯក យឹម លាង ក៏បានណែនាំដល់ក្រុមការងារចុះមូលដ្ឋានទាំងអស់ ត្រូវខិតខំប្រមែប្រមូលព័ត៌មានស្វែងយល់អំពីតម្រូវការ សំណូមពរ និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។ លោកចាត់ទុកថា នេះ គឺជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ជាមួយប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយរាល់គោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាសភាពការណ៍រួមរបស់ប្រទេសជាតិ និងសភាពការណ៍នៅថ្នាក់មូលដ្ឋាន ជាពិសេសការដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ ដោយភាពស្មោះត្រង់ ធ្វើឱ្យពលរដ្ឋកាន់តែមានជំនឿជឿជាក់ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បើតាមលោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌប្ញស្សីកែវ បានចូលរួមអនុវត្តការងារ និងចូលរួមគាំទ្រការអនុវត្តកម្មវិធីនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ រួមទាំងការគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្តល់សេវាជូនប្រជាពលរដ្ឋតាមរយៈយន្តការច្រកចេញចូលតែមួយ។

លោកអភិបាលខណ្ឌ បានគូសបញ្ជាក់អង្គពិធី ថា ក្នុងអាណត្តិកន្លងទៅនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ និងតាមបណ្តាសង្កាត់ បានយកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានលើកយកសកម្មភាពសំខាន់ៗ និងបញ្ហាប្រឈមមួយចំនួន ដើម្បីដាក់ចេញជាទិសដៅ និងភារកិច្ចរបស់ក្រុមការងាររួមមាន ការងារសន្តិសុខ នយោបាយ ការងារសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គណនេយ្យភាពសង្គម និងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំដៅគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧។

សូមជម្រាបថា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន គឺជាយន្តការថ្មីមួយ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បង្កើតឡើងក្នុងឆ្នាំ២០១៤ និងបានបន្តនិរន្តរភាពសម្រាប់នីតិកាលទី៧ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ តាមរយៈការប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយពីរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដើម្បីស្វែងយល់ពីតម្រូវការ បញ្ហាប្រឈម និងរកដំណោះស្រាយប្រជាពលរដ្ឋ ក្នុងគោលបំណងធ្វើឱ្យមានការឆ្លើយតបក្នុងយុទ្ធសាស្រ្តដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងឱ្យមានស្មារតីសាមគ្គី ការរួបរួមគ្នារវាងរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


