ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន ត្រូវបន្តស្រាវជ្រាវរកប្រជាពលរដ្ឋ ជាជនពិការក្រីក្រពិតប្រាកដ ដើម្បីទទួលបានប្រាក់របបគោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា
ប៉ៃលិន ៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងថា គោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានផ្ដោតសំខាន់ ទៅលើយុទ្ធសាស្ត្រគាំពារសង្គម សម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ជាអាទិភាព ដូច្នេះប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាខេត្ត ត្រូវពិនិត្យឡើងវិញ និងបន្តស្រាវជ្រាវ រកបងប្អូនប្រជាពលរដ្ឋ ជាជនពិការក្រីក្រពិតប្រាកដ ដើម្បីទទួលបានប្រាក់របបគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ ការថ្លែងបែបនេះរបស់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ធ្វើឡើងក្នុងឪកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងការបើកផ្តល់ប្រាក់របបគោលនយោបាយ ជូនដល់ជនពិការក្រីក្រ នៅតាមសហគមន៍ ក្នុងប៉ៃលិន ចំនួន ៤៨១នាក់ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងការបើកផ្តល់ប្រាក់របបគោលនយោបាយ ជូនដល់ជនពិការក្រីក្រ នៅតាមសហគមន៍នេះ ក៍មានការផ្សព្វផ្សាយ និងពន្យល់អំពីអត្ថប្រយោជន៍ និងសារៈសំខាន់ នៃតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) និងការសាងសង់ព្រែកជីកហ្វូណនតេជោ របស់រាជរដ្ឋាភិបាល ហើយបានផ្តល់ឱកាស ឱ្យបងប្អូនជនពិការធ្វើការសួរនាំ បើជាចម្ងល់ពាក់ព័ន្ធបញ្ហាខាងលើផងដែរ។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ នាំមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរស សាសនា ឬនិន្នាការនយោបាយឡើយ ជាពិសេស សម្តេច តែងតែមានក្តីអាណិត ស្រលាញ់ និងបារម្ភ ព្រមទាំងជួយសម្រួលដោះស្រាយ ចំពោះប្រជាពលរដ្ឋ ដែលជរាពិការ មានជីវភាពក្រីក្រ លំបាកខ្វះខាត ឬរងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្វហេតុផ្សេងៗ ។ជាមួយគ្នានេះ ដោយបានយល់ច្បាស់ថា បងប្អូនជនពិការក្រីក្រ នៅតាមសហគមន៍ ក៍បានបង្ហាញនូវការគាំទ្រ និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ចំពោះការអនុវត្ត តំបន់អភិវឌ្ឍន៍ត្រីកោណ(CLV-DTA) និងការសាងសង់ព្រែកជីកហ្វូណនតេជោ ក្នុងគោលបំណងបម្រើដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន ហើយប្រឆាំងដាច់ខាត ចំពោះជនអគតិក្រៅច្បាប់ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ក្នុងនោះដែរលោកស្រីអភិបាលខេត្ត ក៍បានផ្តាំផ្ញើ ដល់បងប្អូនជនពិការក្រីក្រ នៅតាមសហគមន៍ទាំងអស់ ត្រូវជឿជាក់លើរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដែលធ្វើអ្វីៗដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាជន ហើយជៀសវាងការចាញ់បោក ក្រុមជនអគតិក្រៅច្បាប់ ដែលតែងតែញុះញង់ បង្កចលាចល ដើម្បីបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ។

បើតាមរបាយការណ៍របស់លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានឱ្យដឹងថា ការបើកផ្តល់ប្រាក់របបគោលនយោបាយ ជូនចំពោះជនពិការក្រីក្រ នៅតាមសហគមន៍ ក្នុងក្រុងប៉ៃលិន នាពេលនេះ គឺមានចំនួន ៤៨១នាក់ ស្រីចំនួន ១២៦នាក់ ក្នុងនោះអ្នកដែលទទួលបានរបប ៦ខែ ចំនួន ៩៧នាក់ ស្រី ៣០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១២ម៉ឺនរៀល និងអ្នកដែលទទួលបានរបប ១២ខែ ចំនួន ៧៨នាក់ ស្រី ៣១នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២៤ម៉ឺនរៀល ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ









-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា