កីឡា
ហេង វុទ្ធី ឈ្នះមេដាយមាស១គ្រឿងជូនកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍នៅសិង្ហបុរី
កីឡាករជើងខ្លាំងផ្នែកចំបាប់របស់កម្ពុជា ហេង វុទ្ធី ដណ្ដើមមេដាយមាស១គ្រឿងជូនប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកកីឡាចំបាប់អាស៊ីអាគ្នេយ៍ នៅប្រទេសសិង្ហបុរី មុននេះ។

អ្នកឈ្នះមេដាយនៅសិង្ហបុរី (ហេង វុទ្ធី ខាងស្ដាំគេ)
បើតាមការឲ្យពីអ្នកស្រី ចូវ សុធារ៉ា ថាកម្ពុជាឈ្នះមេដាយមាស១ គ្រឿងនៅមុននេះបន្តិចដោយកីឡាករ ហេង វុទ្ធី លើវិញ្ញាសាចំបាប់សេរី ទម្ងន់ ៩៧គីឡូក្រាមដែលកំពុងធ្វើឡើងនៅឯប្រទេសសិង្ហបុរី។ ដោយឡែកកម្ពុជាឈ្នះមេដាយផ្សេងៗទៀតដែរ ប៉ុន្តែជាមេដាយប្រាក់ និងសំរឹទ្ធ។

រូបភាពតំណាង (រូបភាពផេកសហព័ន្ធ)
គិតមកដល់ពេលនេះកម្ពុជាឈ្នះមេដាយសរុប ៨គ្រឿង មាស១ ប្រាក់៣ សំរឹទ្ធ៤ ដែលមានកីឡាករ កីឡាការិនីបានប្រកួតលើវិញ្ញាសាផ្សេងៗគ្នា។
បញ្ជាក់ដែរថា សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជូនកីឡាករ កីឡាការិនី សរុប ១២នាក់ចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសសិង្ហបុរី។ ការប្រកួតនេះធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ ១២ ខែឧសភា ឆ្នាំ២០២៥។ ការចេញទៅប្រកួតនេះដែរបានការឧបត្ថម្ភគាំទ្រពីលោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ ផងដែរ៕




អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


