កីឡា
ពេជ្រ សឹង្ហៈ៖ ខ្ញុំហាត់ប្រដាល់ដំបូងៗរៀនអត់ចេះទេ គេហាត់ ១អាទិត្យចេះ ខ្ញុំហាត់ ១ខែកន្លះ
កីឡាករ ពេជ្រ សឹង្ហៈ ថារូបគេមិននឹកស្មានថាអាចឈានដល់សព្វថ្ងៃនេះទេ ព្រោះចូលហាត់ប្រដាល់ដំបូងៗគឺហាត់អត់ចេះ ចាប់អត់បាន គ្រាន់តែរៀនដើរទៅមុខ-ថយក្រោយ និងហាត់វាយជង្គង់ ១ខែកន្លះទើបធ្វើចេះបានដូចគេឯងនៅក្លឹបជាមួយ។

កីឡាករ ពេជ្រ សឹង្ហៈ
ពេជ្រ សឹង្ហៈ បានឲ្យដឹងថា ឧបសគ្គនៃការចូលហាត់ប្រដាល់ដំបូងៗគឺរៀនក្បាច់មិនចេះតែម្ដង ស្របពេលគ្រូ និងបងប្រុសបង្កើតថាប្រហែលមិនទៅមុខទេមើលទៅជាកីឡាប្រដាល់គុនខ្មែរនេះ។ កីឡាករដទៃគេហាត់ដើរយ៉ាងយូរបំផុត ១សប្ដាហ៍ចេះហើយ ប៉ុន្តែរូបគេគ្រាន់តែដើរហ្នឹងចំណាយពេល ១ខែ ទៅ១ខែកន្លះ។ ចំពោះការរត់ហាត់មិនលំបាកនោះទេ ពោលអាចរត់បានដូចគ្នាឯង។

កីឡាករ ពេជ្រ សឹង្ហៈ
ចំណែកវគ្គរៀនជង្គង់ ឬវគ្គចូលសាកវាយជង្គង់គឺរឹតតែពិសេសសម្រាប់ សឹង្ហៈ ទៅទៀតទម្រាំធ្វើត្រូវ និងរៀនចេះស្នៀតមួយនេះ។ ទោះរៀនចាប់មិនសូវបាន ឬរៀនយឺតជាងគេឯង ប៉ុន្តែ សឹង្ហៈ នៅតែបន្តហាត់ដដែលជាដដែលរហូតដល់គ្រូដាច់ចេះដាក់ឲ្យឡើងប្រកួត។ បន្ទាប់ពីប្រកួតឈ្នះហើយរូបគេនៅតែបន្តប្រឹងហាត់ទៀតទោះមិនសូវចាប់បានក៏ដោយក៏មិនដែលមានគំនិតចង់ឈប់ពីកីឡាប្រដាល់គុនខ្មែរនេះឡើយរហូតតស៊ូមានឈ្មោះដូចគេឯងដូចសព្វថ្ងៃ។

កីឡាករ ពេជ្រ សឹង្ហៈ
បញ្ជាក់ដែរថា ពេជ្រ សឹង្ហៈ ជាកីឡាករថ្នាលមួយរូបដែលមានឈ្មោះល្បីផងដែរលើវិស័យប្រដាល់គុនខ្មែរនេះ។ រូបគេជាប្អូនបង្កើតរបស់កីឡាករ ពេជ្រ សម្បត្តិ ដែលជាជើងខ្លាំងប្រចាំទម្ងន់ ៦០គីឡូក្រាមនាពេលបច្ចុប្បន្ននេះ។ សឹង្ហៈ ជាកូនសិស្សលោក ពេជ្រ សុផាន់ នៃក្លឹបពេជ្រសុផាន់គុនខ្មែរ។ រូបគេធ្លាប់មេដាយមាសកីឡាជាតិ ឈ្នះមេដាយមាសជើងឯកថ្នាក់ជាត និងពានមួយចំនួនទៀត។ សឹង្ហៈ ប្រឡូកក្នុងវិស័យគុនខ្មែរនេះប្រហែលជិត៤ឆ្នាំមកហើយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


