ព័ត៌មានជាតិ
កម្ពុជាមានខ្សែព្រំដែនដើរតាមផ្លូវទឹកប្រវែងជាង ៦០០ គីឡូម៉ែត្រ ជាមួយប្រទេសវៀតណាម
បើតាមមន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ថា កម្ពុជាមានខ្សែព្រំដែនដើរតាមផ្លូវទឹកប្រវែងជាង ៦០០ គីឡូម៉ែត្រ ជាមួយប្រទេសវៀតណាម លើប្រវែងខ្សែព្រំដែនសរុបជាង ១ ២០០ គីឡូម៉ែត្រ។
លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានគូសបញ្ជាក់នៅក្នុងឱកាសធ្វើបទបង្ហាញស្តីពី “របៀបរបបនៃដំណើរទស្សនកិច្ច និងកម្មវិធីទស្សនកិច្ចនៅខេត្តទិសឦសាន” នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញថា ខ្សែព្រំដែនកម្ពុជា-វៀតណាម មានប្រវែងសរុបប្រមាណ ១ ២៧០ គីឡូម៉ែត្រ ដែលក្នុងនោះខ្សែព្រំដែនដើរតាមដីគោកមានប្រវែងប្រមាណ ៦៦១ គីឡូម៉ែត្រ និងខ្សែព្រំដែនដើរតាមផ្លូវទឹកមានប្រវែងប្រមាណ ៦០៩ គីឡូម៉ែត្រ។

កម្ពុជាមានខេត្តចំនួន ៩ ដែលស្ថិតនៅជាប់តាមបណ្ដោយព្រំដែន កម្ពុជា-វៀតណាមរួមមាន៖ ខេត្តរតនៈគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។
ពាក់ព័ន្ធលទ្ធផលសម្រេចបានលើការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក កម្ពុជា-វៀតណាម មន្រ្តីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៦-២០១៩ ភាគីទាំងពីរបានចាប់ផ្ដើមចុះអនុវត្តលើដីជាក់ស្ដែង និងធ្វើការខណ្ឌសីមាបានប្រវែង ១ ០៤៥ គីឡូម៉ែត្រ (ដែលក្នុងនោះខ្សែព្រំដែនដើរតាមដីគោកសម្រេចបានប្រវែង ៤៨៨ គីឡូម៉ែត្រ និងខ្សែព្រំដែនដើរតាមផ្លូវទឹកសម្រេចបានប្រវែង ៥៥៧ គីឡូម៉ែត្រ) ដែលស្មើនឹង ៨៤% នៃប្រវែងខ្សែព្រំដែនសរុបប្រមាណ ១២៧០ គីឡូម៉ែត្រ។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានឯកភាពបោះបង្គោលព្រំដែនលើដីជាក់ស្តែងបានចំនួន ២ ០៤៧ បង្គោល (ក្នុងនោះមានបង្គោលព្រំដែនមេសរុបចំនួន ៣១៥ បង្គោល, បង្គោលព្រំដែនបំពេញបន្ថែមចំនួន ១៥១១ បង្គោល និងបង្គោលតម្រុយព្រំដែនចំនួន ២២១ បង្គោល)។
ក្រៅពីការសម្រេចបានការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន រាជរដ្ឋាភិបាលក៏បានស្ថាបនាផ្លូវក្រវាត់ព្រំដែនបានប្រវែងជាង ៦៨៥,៣១៤ គីឡូម៉ែត្រ។

លោក ឡាំ ជា ក៏បញ្ជាក់ពាក់ព័ន្ធមូលដ្ឋានក្នុងការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា-វៀតណាម ត្រូវបានអនុវត្តដោយផ្អែកលើគោលការណ៍ចំនួន ៣ រួមមាន៖
១. គោលការណ៍ខ្សែព្រំដែនមិនកែប្រែ ដែលបន្សល់ទុកដោយអាណានិគម (Uti Possidetis) ដូចមានលើផែនទី SGI ខ្នាត ១/១០០.០០០ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន សន្ធិសញ្ញា អនុសញ្ញា និងសេចក្តីសម្រេចរបស់អគ្គទេសាភិបាលឥណ្ឌូចិន
២. គោលការណ៍ច្បាប់អន្តរជាតិ និងឧត្តមានុវត្តន៍អន្តរជាតិលើវិស័យកំណត់ព្រំដែន
៣. ការរស់នៅកាន់កាប់ជាក់ស្ដែងរបស់ប្រជាជនជាច្រើនជំនាន់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


