ព័ត៌មានជាតិ
កម្ពុជា-វៀតណាម វាយតម្លៃខ្ពស់ចំពោះកិច្ចសហការប្រឆាំងបទល្មើសនាំមកនូវសន្តិភាពតាមព្រំដែន
កម្ពុជា និងវៀតណាម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២៣-២០២៤ ដោយឈរលើមូលដ្ឋានទំនាក់ទំនងល្អ ដែលនាំមកនូវសន្តិភាពតាមព្រំដែន និងកាត់បន្ថយបទល្មើសឆ្លងដែនផ្សេងៗ។
ការវាយតម្លៃនេះធ្វើឡើងតាមរយៈលោក ហេង មករា មេបញ្ជាការរង កងទ័ពជើងគោកកម្ពុជា និង លោក ដាំង វ៉ាន់ឡឹម ( DANG VAN LAM ) មេបញ្ជាការរង យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម នៅក្នុងកិច្ចប្រជុំប្តូរវេន ស្តីពីការបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ ២០២៣-២០២៤ ដែលបានរៀបចំឡើងនៅ ទីក្រុងហូជីមិញ ប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។

តាមរយៈកិច្ចប្រជុំនះ ភាគីទាំងពីរបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការឆ្នាំ ២០២៣-២០២៤ រវាងប្រទេស កម្ពុជា-វៀតណាម ឈរលើមូលដ្ឋានទំនាក់ទំនងល្អប្រសើរ រវាងរដ្ឋាភិបាល ក្រសួងការពារជាតិ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ កាន់តែជិតស្និទ្ធ យោគយល់ និងជឿជាក់លើគ្នាទៅវិញទៅមក។
កិច្ចសហការនេះ ក៏បានរួមចំណែកកសាង និងការពារខ្សែរបន្ទាត់ព្រំដែនគោកនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព និងសហប្រតិបត្តិការដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសស្របតាមពាកស្លោក“ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” ។

បើតាមប្រភពខាងលើ តាមរយៈលទ្ធផលនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាបាននូវព្រំដែនដែនមិត្តភាព សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ព្រមទាំងកាត់បន្ថយរាល់បទល្មើសឆ្លងដែនផ្សេងៗដែលជាការបង្កលក្ខណៈងាយស្រួលឱ្យប្រជាជននៃប្រទេសទាំងពីរបានផ្លាស់ប្តូរសេដ្ឋកិច្ច និងប្រកបរបររកស៊ីទៅវិញទៅមក រួមចំណែក ដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៃប្រទេសទាំងពីរ។

កិច្ចប្រជុំដែលភាគីវៀតណាមធ្វើជាម្ចាស់ផ្ទះនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ភាគីកងទ័ពនៃប្រទេសទាំងពីរ ក្នុងការពង្រឹងពង្រីកចំណងនៃការរិតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ក្នុងការថែរក្សាសន្តិសុខ និងស្ថិរភាព កាន់តែល្អប្រសើរ ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


