ព័ត៌មានជាតិ
សាលាតិចណូ សហការជាមួយសាកលវិទ្យាល័យនៅជប៉ុនបង្កើតប្រព័ន្ធតាមដានគុណភាពខ្យល់នៅកម្ពុជា
វិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា (ITC) ឬ គេតែងហៅថាសាលាតិចណូ សហការជាមួយសាកលវិទ្យាល័យមួយចំនួននៃប្រទេសជប៉ុន ក្រោមគម្រោង SATREPS បានបង្កើតប្រព័ន្ធតាមដានគុណភាពខ្យល់ នៅកម្ពុជា និងបានដាក់ពង្រាយឧបករណ៏តាមដានគុណភាពខ្យល់៥ទីតាំងផ្សេងគ្នា។ នេះបើតាមការផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុកក្រសួងអប់រំនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។

តាមក្រសួងអប់រំបានឱ្យដឹងថា ការសិក្សានេះមានគោលបំណង ស្វែងយល់ពីគុណភាពខ្យល់នៅកម្ពុជា ជាពិសេសទីក្រុងភ្នំពេញ ដោយសិក្សាលើកម្រិតជាតិពុល សារធាតុគីមី ប្រភពបំពុល។ លើសពីនេះទៀត គម្រោងមានបំណងស្វែងយល់ពីការបំពុលបរិយាកាសឆ្លងដែនផងដែរ។ ចំណែកឧបករណ៍តាមដានគុណភាពខ្យល់៥ទីតាំងមានដូចជា នៅទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ,សកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, សាលាខណ្ឌព្រែកព្នៅ សកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាលាសង្កាត់អរិយក្សត្រ។

ប្រភពដដែលថា ប្រព័ន្ធតាមដានគុណភាពខ្យល់ មានសមត្ថភាពវាស់វែង បរិមាណផង់ល្អិតនិចលតូចរហូតដល់ ០.៣ មីក្រូម៉ែ្រត ឧស្ម័នកាបូនមូណូអុកស៊ីត ឧស្ម័នស្ពាន់ធ័រឌីអុកស៊ីត ឧស្ម័ននីដ្រូសែនឌីអុកស៊ីត និងអូសូន។ លើសពីនេះទៀត ITC ក៏បានបង្កើតមន្ទីរពិសោធន៍សម្រាប់វិភាគុណភាពខ្យល់ ដែលមានសម្ថភាពវិភាគបរិមាណជាតិពុល សារធាតុគីមី និងសារធាតុផ្សេងៗទៀតដែលអាចប៉ះពាល់ដល់សុខភាពប្រជាជន។

ចំពោះ លទ្ធផលដែលមានលក្ខណៈវិទ្យាសាស្ត្រនឹងត្រូវបានចងក្រង និងតាក់តែងជាអនុសាសន៍គោលនយោបាយសម្រាប់ជាធាតុចូលរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការបំពុលខ្យល់នៅកម្ពុជា។
សូមជម្រាបថា បើតាមក្រសួងបរិស្ថាន គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅកម្ពុជាទទួលបានគុណភាពខ្យល់ ល្អណាស់ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។ បច្ចុប្បន្ន កម្ពុជាបានដំឡើងទីតាំងស្ថានីយ ឧបករណ៍ទូទាំងប្រទេស សម្រាប់តាមដានគុណភាពខ្យល់ ដោយក្នុងនោះ គុណភាពខ្យល់ត្រូវបានបែងចែកជា ៦ពណ៌ (ពណ៌ខៀវ បៃតង លឿង ទឹកក្រូច ក្រហម និងស្វាយ) ដោយពណ៌ខៀវ បង្ហាញថាគុណភាពខ្យល់ល្អណាស់ សមស្របសម្រាប់សកម្មភាពខាងក្រៅផ្ទះ និងទេសចរណ៍។ ចំណែកគុណភាពខ្យល់ពណ៌ស្វាយ បង្ហាញថាមានការបំពុលខ្យល់ធ្ងន់ធ្ងរ ដែលជាការព្រមានអំពីស្ថានភាពអាកាសធាតុចំពោះសុខភាព៕

ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


