ព័ត៌មានជាតិ
លោក ឃួង ស្រេង ៖ការប្រកាសសម្រេច បញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា(CLV-DTA) មិនមានន័យថា យើងឈប់អភិវឌ្ឍន៍នៅតាមព្រំដែននោះទេ
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការប្រកាសពីការសម្រេច បញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ពីណាក់រាជរដ្ឋាភិបាលកម្ពុជា មិនមែនមានន័យថា យើងឈប់អភិវឌ្ឍន៍នៅតាមព្រំដែននោះទេ យើងនៅតែអភិវឌ្ឍន៍នៅតាមព្រំដែន តែយើងអភិវឌ្ឍដោយខ្លួនឯង។ ការលើកឡើងរបស់លោកឃួង ស្រេង បែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ ខណៈលោក និងលោកស្រីដឹកនាំប្រតិភូសាលារាធានីភ្នំពេញ ចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ ៣ កងពលតូច អន្តរាគមន៍លេខ ៩ កងពលតូចអន្តរាគមន៍លេខ ១២៨ និងកងនគរបាលជាតិ វរសេនាតូច ការពារព្រំដែនលេខ ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្ត ព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង។

ពីធីនេះបានធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ស្ថិតនៅអូរពងមាន់១ សង្កាត់ស្ទឹងត្រែង ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ លោក ឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសពីការសម្រេច បញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម។ តែមិនមែន មានន័យថា យើងឈប់អភិវឌ្ឍន៍នៅតាមព្រំដែននោះទេ យើងនៅតែអភិវឌ្ឍន៍នៅតាមព្រំដែន តែយើងអភិវឌ្ឍដោយខ្លួនឯង។ដូច្នេះទេ សូមកងទ័ពការពារព្រំដែនទាំងអស់ត្រូវយល់អោយបានច្បាស់ពីរឿងនេះ និងត្រូវពង្រឹងកិច្ចការពារទឹកដីឱ្យបានរឹងមាំ។
លោក ឃួង ស្រេង ក្នុងឱកាសនោះក៏បានឡើងពីការលះបង់គ្រប់យ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីប្តូរប្រទេសកម្ពុជាពីប្រទេសដែរ មានសង្គ្រាមកាប់សម្លាប់ពូជសាសន៍ឯងមកជាប្រទេស ដែលមានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃ។ ជាក់ស្តែងនៅពេលនេះប្រទេសកម្ពុជា មិនមែនមានការអភិវឌ្ឍតែនៅរាជធានីភ្នំពេញ ប៉ុណ្ណោះទេ សូម្បីតែនៅតាមតំបន់ដាច់ស្រយាលក៏មានការអភិវឌ្ឍរីកចំរើនដែរ។នេះដោយសារតែប្រទេសមានសន្តិភាពពេញលេញ។



លោក ឃួង ស្រេង ក៏បានសូមអោយបងប្អូនកងទ័ពនិងប្រជាពលរដ្ឋនៅជួរក្រោយ រួមគ្នា ការពារសន្តិភាពនេះឱ្យបានគង់វង់។ លោកឃួង ស្រេង បានមានប្រសាសន៍ទៀតថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើទោះបីជាប់រវល់ខ្លាំងពីកិច្ចការប្រទេសជាតិយ៉ាងណាក៏ដោយ ក៏សម្តេចនៅតែគិតគូរពីសុខទុក្ខរបស់បងប្អូនកងទ័ពយើងដែរ។ជាក់ស្តែងនៅពេលនេះ សម្តេចនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានជូនអំណោយដល់បងប្អូនកងទ័ពយើងក្នុងឱកាសបុណ្យភ្ញុំបិណ្យ ដែលអំណោយទាំងនេះរួមមាន៖ ឧបត្ថម្ភជូន កងពលធំអន្តរាគមន៍លេខ៣ ថវិកាចំនួន ៤០.០០០.០០០៛ ចាក់ដីក្រហម ផ្លូវចូលទំនប់ទឹក ទំនប់បង្ហោះរទឹក និងទីលានបាញ់គ្រាប់ពិត ថវិកាចំនួន ១២.២៥០$,ឧបត្ថម្ភ ប្រេងម៉ាស៊ូតចំនួន ៦ ០០០ លីត្រ មីចំនួន ៤០០ កេសតូច ទឹកត្រីទឹកស៊ីអ៊ីវ ចំនួន២០០ យូរ ត្រីខកំប៉ុងចំនួន១០០ កេស។
កងពលតូចអន្តរាគមន៍លេខ៩ឧបត្ថម្ភជូន ថវិកាចំនួន ៤០.០០០.០០០៛ សាងសង់វេទិកាបាញ់ស៊ីបគ្រាប់ពិត ថវិកាចំនួន ១៤.៥៥៤$ ប្រេងម៉ាស៊ូតចំនួន៦ ០០០ លីត្រ មីចំនួន៩០០ កេសតូច ទឹកត្រីទឹកស៊ីអ៊ីវ ចំនួន៦០០ យូរ ត្រីខកំប៉ុងចំនួន១៦០ កេស។ វរៈនគរបាលការពារព្រំដែន៧៩៣ ឧបត្ថម្ភប្រេងម៉ាស៊ូតចំនួន៦ ០០០ លីត្រ មីចំនួន៩០០កេសតូចទឹកត្រី+ទឹកស៊ីអ៊ីវចំនួន៦០០យូ ត្រីខកំប៉ុងចំនួន១៦០ កេស។ ឧបត្ថម្ភជូន វរៈនគរបាលការពារព្រំដែន៧៩៣ ថវិកាចំនួន ១០.០០០.០០០៛ សាងសង់ទំនប់បង្កៀរទឹកប៉ុស្តិ៍ព្រលានតាទុំ ថវិកាចំនួន ២.៥០០$។ឧបត្ថមប្រេងម៉ាស៊ូត ចំនួន១ ០០០ លីត្រ មីចំនួន២០០ កេសតូច ទឹកត្រី+ទឹកស៊ីអ៊ីវ ចំនួន១០០ យូរ ត្រីខកំប៉ុងចំនួន៥០ កេស។ យោធភូមិភាគ ១ ថវិកា ចំនួន ៥.០០០.០០០៛ ឧបត្ថមជូនកងពលតូចអន្តរាគមន៍លេខ ១២៨ចំនួន ៤០.០០០.០០០៛ សាងសង់ផ្ទះ និងឃ្លាំងដាក់អាវុធ និងគ្រាប់ (ជូន៥០%សិន) ថវិកាចំនួន ៥៦.៦៩៦$។ឧបត្ដមប្រេងម៉ាស៊ូតចំនួន ៧ ០០០ លីត្រ មីចំនួន ១.២០០ កេសតូច ទឹកត្រី+ទឹកស៊ីអ៊ីវ ចំនួន ១ ០០០ យូរ- ត្រីខកំប៉ុង ចំនួនៈ ១៦០កេស។

វរៈសេនាតូចអន្តរាគមន៍លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ចំនួន ៥វរៈ ក្នុង ១ វរៈ ឧបត្ថម្ភថវិកា ចំនួន ២០.០០០.០០០៛។ តំបន់ប្រតិបត្តិការសឹករង ស្ទឹងត្រែង ថវិកា ចំនួន ២.០០០.០០០៛។ បុគ្គលិកមន្ទីរពេទ្យកងពលតូចអន្តរាគមន៍លេខ ១២៨ ចំនួន ១៩នាក់ ក្នុងម្នាក់ៗទទួលបាន មីចំនួន ១ កេសតូច ត្រីខកំប៉ុងចំនួន ១ យូរថវិកាចំនួន ១០០.០០០៛។ឧបត្ថមអ្នក ជំងឺកំពុងសម្រាកព្យាបាលចំនួន ៧នាក់ ក្នុងម្នាក់ៗទទួលបានទឹកដោះគោឆៅ ១យូរ មីចំនួន ១ កេសតូច ត្រីខកំប៉ុងចំនួន ១ យូរ ថវិកាចំនួន ៥០.០០០៛។ វត្ត នៅក្រុងស្ទឹងត្រែង ចំនួន ៦វត្ត ក្នុង ១វត្ត ប្រគេន អង្ករ ចំនួន ១០០ គីឡូក្រាម បច្ច័យ ចំនួន ២.០០០.០០០៛៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


