ព័ត៌មានជាតិ
អ្នកនាំពាក្យការងារ អំពាវនាវកម្មករ យកចិត្តទុកដាក់ថែទាំសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់កម្មករ-និយោជិតដែលត្រូវធ្វើដំណើរទៅស្រុកកំណើតចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ពិសេសបើកបរត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីធានាបានសុខសុវត្ថិភាពទាំងទៅ និងត្រឡប់មកធ្វើការងារវិញ។

ការអំពាវនាវនេះ បានធ្វើឡើងដោយសារកម្មកររោងចក្រ ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកធ្វើដំណើរទៅស្រុកកំណើត ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងឈានចូលមកដល់នៅដើមសប្ដាហ៍ក្រោយនេះ។
លោក កត្តា អ៊ន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៣ កញ្ញា នេះថា «ខ្ញុំសូមជូនពរដល់បងប្អូនកម្មករ-និយិជិត វិលត្រឡប់ទៅលំនៅឋាន ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនេះតាមទំនៀមទម្លាប់ជួបជុំក្រុមគ្រួសារឱ្យបានសប្បាយរីករាយ ពេលបើកបរដោយត្រូវប្រុងប្រយ័ត្ន កុំវ៉ាជែង កុំល្មើសល្បឿន បើកបរដោយយោគយល់គ្នា ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើង»។

ជាមួយគ្នានេះដែរ លោក កត្តា អ៊ន បានលើកទឹកចិត្តដល់កម្មករ-និយោជិត ប្រើប្រាស់រថយន្តក្រុងក្នុងការធ្វើដំណើរទៅស្រុកកំណើត ព្រោះថាសាលារាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងប្រមាណជា ៤០០ គ្រឿង សម្រាប់ដឹកជញ្ជូនកម្មករដោយឥតគិតថ្លៃពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនានា និងពីតាមបណ្តាខេត្តនានា ត្រឡប់មកភ្នំពេញវិញ។
គួរបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសឱ្យកម្មករ-និយោជិត ទាំងអស់ ទទួលបានការឈប់សម្រាកដោយមានប្រាក់ឈ្នួលរយៈពេល ៣ ថ្ងៃ គឺ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៤៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


