ព័ត៌មានជាតិ
កសិករក្នុងស្រុកបវេល បង្ខំចិត្តច្រូតស្រូវស្រងែ មុនពេលកំណត់ព្រោះខ្លាចទឹកជំនន់
ប្រជាកសិករក្នុងស្រុកបវេល ស្ទើរទូទាំងស្រុក បាននាំគ្នាយ៉ាងសស្រាក់សស្រាំចុះប្រមូលផលស្រូវស្រងែ ដើម្បីលក់ទៅឱ្យឈ្មួញកណ្ដាល ឬដឹកលក់ផ្ទាល់ដល់រោងម៉ាស៊ីនទាំងស្រូវមិនទាន់ទុំស្រុះល្អ ដោយសារតែពួកគាត់បារម្ភអំពីទឹកជំនន់ និងម្យ៉ាងទៀតដោយសារមួយរយៈនេះភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ។

តាមការអះអាងពីមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានបញ្ជាក់ថា បច្ចុប្បន្ន តម្លៃឈ្មួញកណ្ដាលដែលកំពុងដើរប្រមូលទិញស្រូវនៅទីវាលគឺបានកំណត់តម្លៃទៅលើស្រូវស្រងែ តម្លៃចន្លោះពី ១,០២២ ដល់ ១,០៧០៛ ក្នុងមួយគីឡូក្រាម (គុណភាពល្អ) ចំពោះស្រូវស្រងែ ដែលគុណភាពមិនសូវល្អគឺតម្លៃ ៩៧២ ដល់ ១,០២២៛ ក្នុងមួយគីឡូក្រាម។
មន្ទីរពាណិជ្ជកម្មបានបន្ថែមថា បើប្រជាកសិករដឹកស្រូវស្រងែនេះទៅដល់រោងម៉ាស៊ីនផ្ទាល់ គឺបានតម្លៃ ១,១៨១៛ ក្នុងមួយគីឡូក្រាម។ មន្ទីរក៏បានលើកឡើងអំពីបញ្ហាប្រឈមដែលប្រជាកសិករចាំបាច់ត្រូវយល់ដឹង គឺទិន្នផលស្រូវរបស់កសិករមិនទាន់ទុំល្អ កសិករបង្ខំចិត្តច្រូតស្រូវ ព្រោះខ្លាចទឹកជំនន់លិច ការបង្ខំចិត្តច្រូតស្រូវនេះធ្វើអោយទិន្នផលស្រូវគុណភាពមិនសូវល្អ (ស្រូវលាយខ្ចីច្រើន ខ្លះទៀតចំទឹកសើមមិនស្អាត) ម្យ៉ាងទៀតដោយសារអាកាសធាតុមិនអំណោយផលមានភ្លៀងធ្លាក់ច្រើន បណ្ដាលអោយស្រូវដែលកសិករច្រូតហើយមួយចំនួនមានសភាពសើមខ្លាំង ដូចនេះរោងម៉ាស៊ីនមួយចំនួនទម្លាក់តម្លៃ មិនចង់ទទួលទិញស្រូវព្រោះគុណភាពស្រូវមិនសូវល្អ។

រោងម៉ាស៊ីន មួយចំនួនមិនទទួលទិញស្រូវពីកសិករផ្ទាល់នោះទេ ព្រោះស្រូវកសិករដឹកមកផ្ទាល់គុណភាពមិនសូវល្អ រោងម៉ាស៊ីនរង់ចាំទិញពីឈ្មួញកណ្ដាល ដែលដើរប្រមូលទិញពីកសិករតែប៉ុណ្ណោះ ព្រោះឈ្មួញកណ្ដាលដើរទិញជ្រើសយកតែស្រូវគុណភាពល្អ ដូច្នេះអំពីបញ្ហាខាងលើនេះប្រជាកសិករគួរយល់ដឹងដើម្បីឲ្យគុណភាពស្រូវបានល្អ និងមានតម្លៃខ្ពស់ទៅតាមទីផ្សារ៕
អត្ថបទ៖ សោ និយមរ័ត្ន






-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C