ព័ត៌មានជាតិ
ទឹកជំនន់ប៉ះពាល់ខេត្ត ៥ ពលរដ្ឋជាង ៦ ម៉ឺន ៦ ពាន់នាក់ ផ្ទះជាង ៨ ពាន់ ៦ រយខ្នង និងស្រូវជាង ១ ម៉ឺន ៣ ពាន់ហិតា
ទឹកជំនន់បានបណ្តាលឱ្យខេត្តចំនួន ៥ រងគ្រោះប៉ះពាល់ប្រជាពលរដ្ឋចំនួន ៦៦ ០៧៦ នាក់ ស្មើនឹងជាង ២២ ១១២ គ្រួសារ ផ្ទះ ៨ ៦៣៣ ខ្នង ជម្លៀសប្រជាជន ៩៩៤ គ្រួសារ និងសន្ទូង ១៣ ៤៣២ ពាន់ហិតា និងខូចខាត ១ ៨០៥ ហិតា។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២៧ កញ្ញា នេះថា រយៈពេលជាង ១០ ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ១៦ រហូតមកដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ នេះ មានខេត្តចំនួន ៥ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងនោះខេត្តក្រចេះរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយប៉ះពាល់ ៦ ក្រុង-ស្រុក ស្មើ ៣៧ ឃុំ-សង្កាត់ ប៉ះពាល់ប្រជាជន ៥២ ៣២៦ នាក់ ស្មើនឹង ១៤ ១៥៨ គ្រួសារ ជម្លៀសប្រជាជន ១៣១ គ្រួសារ ផ្ទះ ៦ ០១៧ ខ្នង សន្ទូងពង្រោះប៉ះពាល់ ៨ ២៥៩ ហិតា និងខូចខាត ៦៨១ ហិតា។ ខេត្តសៀមរាបប៉ះពាល់ ៤ ក្រុង-ស្រុក ស្មើ ១៦ ឃុំ-សង្កាត់ ប៉ះពាល់ប្រជាជន ៥ ២៦៦ នាក់ ស្មើនឹង ១ ៣៥៥ គ្រួសារ ជម្លៀស ១៥ គ្រួសារ ផ្ទះ ១ ០៥៥ ខ្នង សន្ទូង ១ ៧១៧ ហិតា និងខូចខាត ២០៣ ហិតា។ ខេត្តស្ទឹងត្រែងប៉ះពាល់ ៦ ក្រុង-ស្រុក ស្មើ ២៥ ឃុំ-សង្កាត់ ប៉ះពាល់ប្រជាជន ៤ ៤០៥ នាក់ ស្មើនឹង ១ ១៧៥ គ្រួសារ ផ្ទះ ២៩២ ខ្នង សន្ទូង ៣៨៥ ហិតា និងខូចខាត ១៤៧ ហិតា។
ខេត្តត្បូងឃ្មុំប៉ះពាល់ ២ ក្រុង-ស្រុក ស្មើ ១៦ ឃុំ-សង្កាត់ ប៉ះពាល់ប្រជាជន ២ ៨៥៣ នាក់ ស្មើនឹង ៣ ៤៤៦ គ្រួសារ ជម្លៀសប្រជាជន ៧៩៨ គ្រួសារ ផ្ទះ ១៥៩ ខ្នង សន្ទូង ២ ៦៨៩ ហិតា និងខូចខាត ៧១០ ហិតា និងខេត្តកំពង់ចាមប៉ះពាល់ ៤ ក្រុង-ស្រុក ស្មើ ២១ ឃុំ-សង្កាត់ ប៉ះពាល់ប្រជាជន ១ ០២៦ នាក់ ស្មើនឹង ១ ៩៨៨ គ្រួសារ ជម្លៀសប្រជាជន ៥០ គ្រួសារ ផ្ទះ ១ ១១០ ខ្នងផ្ទះ សន្ទូង ៣៨២ ហិតា និងខូចខាត ៦៤ ហិតា។

យោងតាមព្រឹត្តិបត្រព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពស់ទឹក ម៉ោង ៧ ព្រឹក ថ្ងៃទី ២៧ និងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៤ ស្ថានភាពកម្ពស់ទឹកនៅខេត្តស្ទឹងត្រែង កំពង់ចាម និងខេត្តក្រចេះ នឹងបន្តស្រកចុះជាបន្តបន្ទាប់៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


