ព័ត៌មានជាតិ
ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ
កាលពីព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋបាននាំគ្នាសម្រុកចាកចេញពីរាជធានីភ្នំពេញ ដើម្បីទៅស្រុកកំណើតជួបជុំឪពុកម្ដាយ បងប្អូន សាច់ញាតិ បណ្តើរៗ ហើយ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បន្ទាប់ពីត្រូវបានឈប់សម្រាកពីការងារ។

ចាប់តាំងពីល្ងាចថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៤ ម្សិលមិញ ក្រុមហ៊ុន រោងចក្រ សហគ្រាសមួយចំនួន បានឈប់សម្រាកបណ្ដើរៗ ហើយ លុះនៅវេលាព្រឹកថ្ងៃទី ២៩ កញ្ញា នេះ ប្រជាពលរដ្ឋដែលឈប់សម្រាកមុនគេ បានធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ទៅស្រុកកំណើត បណ្ដាលឲ្យតាមដងផ្លូវមួយចំនួនមានការកកស្ទះ ដោយមានយានយន្តរបស់ពលរដ្ឋធ្វើដំណើរចេញពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តបណ្ដើរៗ យ៉ាងច្រើនកុះករ ដើម្បីត្រៀមជួបជុំបងប្អូន រៀបចំម្ហូបអាហារ ជូនភេសជ្ជៈ ថវិកាទុកជូនឪពុកម្ដាយ និង អ្នកមានគុណ នាថ្ងៃបុណ្យភ្ជុំធំខាងមុខនេះ។
គួរបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ «ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកខ្មែរគ្រប់ៗ រូបដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ»។ ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីកាន់បិណ្ឌ ជាពិធីដែលគេចាប់ធ្វើឡើងតាំងពីថ្ងៃ ១ រោច ដល់ថ្ងៃ ១៥ រោច ខែភទ្របទ ពិធីនេះធ្វើឡើងចំនួន ១៥ ថ្ងៃ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជនដែលធ្វើមរណកាលទៅ។

ក្រៅពីនេះ ក្នុងចន្លោះរយៈពេល ១៥ ថ្ងៃ នៃការដាក់បិណ្ឌ និង កាន់បិណ្ឌ រាល់ព្រឹកព្រលឹម ពុទ្ធបរិស័ទ តែងតែបាននាំយកនូវចង្ហាន់ដែលមានទាំងម្ហូបអាហារ នំចំណី ភេសជ្ជៈ បង្អែម និង បច្ច័យ យកទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាទាំង ៧ សន្តាន ដោយប្រជាជនខ្មែរតែងជឿថា មគ្គផលដែលបានធ្វើ នឹងឧទ្ទិសដល់អ្នកដែលបានចែកឋានទៅ ដើម្បីបានកើតនៅក្នុងទីឋានណាមួយដែលល្អ៕
អត្ថបទ ៖ សំណាង












-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


