ព័ត៌មានជាតិ
កម្ពុជានឹងរៀបចំរត់ម៉ារ៉ាតុងដើម្បីសប្បុរសធម៌ ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ
ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ លើកទី៧៦ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងរៀបចំកម្មវិធី រត់ពាក់កណ្ដាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៤។
សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍ដ៏ពិសេសនេះធ្វើឡើងដើម្បីរៃអង្គាសថវិកាសម្រាប់អ្នកដែលត្រូវការជំនួយ។ ប្រាក់ចំណូលទាំងអស់នឹងគាំទ្រដល់បុព្វហេតុសំខាន់ៗចំនួនបី រួមមានផ្តល់ជូនទៅ អង្គការកុមារកំព្រា មជ្ឈមណ្ឌលថែទាំមនុស្សចាស់ និងមន្ទីរពេទ្យគន្ធបុប្ផា។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ការចូលរួមរបស់អ្នកមិនត្រឹមតែអាចសាកល្បងនឹងការតស៊ូរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ពន្លឺដល់ជីវិតរបស់កុមារ មនុស្សចាស់ និងអ្នកជំងឺដែលត្រូវការការថែទាំវេជ្ជសាស្រ្តផងដែរ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បន្តថា៖« រួមគ្នា យើងអាចបង្កើតក្ដីសង្ឃឹមដោយការផ្តល់នូវការគាំទ្រ និងការយកចិត្តទុកដាក់ដល់ពួកគាត់។ ចុះឈ្មោះថ្ងៃនេះ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ហើយជួយយើងខ្ញុំចែករំលែកក្តីសង្ឃឹម និងក្តីមេត្តាដល់អ្នកដែលត្រូវការបំផុត»។ ព្រឹត្តិការណ៍នេះ នឹងរៀបចំនៅក្រុងបាត់ដំបង ដោយមានប្រភេទនៃជម្រើសរត់៣គីឡូ ៥គីឡូ ១០គីឡូ និង ២១គីឡូ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


