ព័ត៌មានជាតិ
មន្ទីរសុខាភិបាលភ្នំពេញ នឹងពង្រាយគ្រូពេទ្យជាង ៦០ នាក់ តាមមណ្ឌលប្រឡង ត្រៀមសង្គ្រោះបេក្ខជនមានបញ្ហាសុខភាព
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នឹងដាក់ពង្រាយក្រុមរថយន្តសង្គ្រោះចំនួន ១៦ គ្រឿង និងគ្រូពេទ្យប្រមាណ ៦៤ នាក់ នៅតាមមណ្ឌលប្រឡងបាក់ឌុបទាំង ៣២ ដើម្បីត្រៀមជួយសង្គ្រោះដល់បេក្ខជនពេលមានបញ្ហាសុខភាពស្រាលៗ កំឡុងពេលប្រឡង នាថ្ងៃទី ០៨ និង ០៩ តុលា នាសប្ដាហ៍ក្រោយនេះ។

លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៦ តុលា នេះថា រថយន្តសង្គ្រោះទាំង ១៦ គ្រឿងនោះ មន្ទីរ នឹងដាក់ពង្រាយនៅមណ្ឌលប្រឡងចំនួន ១៦ រួមមាន មណ្ឌលប្រឡងវិទ្យាល័យឥន្ទ្រទេវី មណ្ឌលប្រឡង វិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី មណ្ឌលប្រឡងវិទ្យាល័យបាក់ទូក មណ្ឌលប្រឡងវិទ្យាល័យជាស៊ីមបឹងកេងកង មណ្ឌលប្រឡងវិទ្យាល័យសន្ធរម៉ុក និងសាលាបឋមសិក្សាសន្ធរម៉ុក មណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្តិ មណ្ឌលប្រឡង សាលាបឋមសិក្សាចតុមុខ និងអនុវិទ្យាល័យចតុមុខ មណ្ឌលប្រឡងវិទ្យាល័យទឹកល្អក់ មណ្ឌលប្រឡងវិទ្យាល័យសម្តេចហ៊ុនសែន មណ្ឌលប្រឡងអនុវិទ្យាល័យពោធិ៍ចិនតុង មណ្ឌលប្រឡងវិទ្យាល័យទួលទំពូង មណ្ឌលប្រឡងវិទ្យាល័យផ្សារដើមថ្កូវ មណ្ឌលប្រឡង វិទ្យាល័យច្បារអំពៅ មណ្ឌលប្រឡងវិទ្យាល័យជាស៊ីមសាមគ្គី មណ្ឌលប្រឡងវិទ្យាល័យជ្រោយចង្វារ និងមណ្ឌលប្រឡងវិទ្យាល័យឫស្សីកែវ។

លោកវេជ្ជបណ្ឌិត បានបន្តថា ក្នុងចំណោមមណ្ឌលប្រឡងទាំង ៣២ មន្ទីរ នឹងដាក់គ្រូពេទ្យប្រចាំការចំនួន ២ នាក់ ផងដែរ ដើម្បីរង់ចាំជួយសង្គ្រោះបឋមនៅពេលបេក្ខជនប្រឡងមានបញ្ហាសុខភាព ព្រោះថាជាធម្មតាពេលប្រឡងបាក់ឌុបម្តងៗ បេក្ខជនប្រឡង តែងតែជួបបញ្ហាសុខភាពស្រាលៗមួយចំនួនដូចជា ឈឺក្បាល វិលមុខ ក្តៅខ្លួន សន្លប់ ដោយសារភ័យជាដើម។ មានបេក្ខជនខ្លះ ត្រូវប្រឡងនៅលើរថយន្តសាម៉ុយក៏មាន។
លោកប្រធានមន្ទីរ បានបន្តទៀតថា មន្ទីរ បានត្រៀមរថយន្តសង្គ្រោះបន្ទាន់ប្រចាំការនៅមន្ទីរពេទ្យបង្អែកទាំង ៨ ផងដែរ ក្នុងករណីមានបេក្ខជនណាម្នាក់មានបញ្ហាសុខភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នោះ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៦ តុលា ឱ្យដឹងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំនេះ នៅមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនចុះឈ្មោះប្រឡងសរុប ២៥ ៧៣៩ នាក់ ស្រី ១២ ៤៦២ នាក់ ក្នុងនោះបេក្ខជន ថ្នាក់វិទ្យាសាស្ត្រ សរុបចំនួន ៩ ៤២២ នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម សរុប ចំនួន ១៦ ៣១៧ នាក់។ ចំនួននេះធ្វើឱ្យមណ្ឌលប្រឡងកើនឡើងដល់ចំនួន ៣២ មណ្ឌលសំណេរ ត្រូវជា ១ ០៣៧ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ ចំនួន ១៣ មណ្ឌល ស្មើនឹង ៣៨១ បន្ទប់ មានបេក្ខជន ៩ ៩ ៤២២ នាក់ ស្រី ៥ ០៩៨ នាក់ ថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន នួន ១៩ មណ្ឌល ស្មើនឹង ៦៥៦ បន្ទប់ មានបេក្ខជន ១៦ ៣១៧ នាក់ ស្រី ៧ ៣៦៤ នាក់៕
អត្ថបទ ៖ សំអឿន

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


