ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យនិងនាំយកសម្ភារៈការពារជំងឺកូវីដ១៩ ផ្ដល់ជូនអង្គភាពពន្ធនាគារខេត្ត
នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ និងនាំអំណោយសម្ភារៈការពារជំងឺកូវីដ១៩ ផ្ដល់ជូនពន្ធនាគារថ្មីរបស់ខេត្តកំពង់ចាមដែលមានទីតាំង ស្ថិតនៅភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានណែនាំដល់លោកប្រធានពន្ធនាគារខេត្ត ឲ្យបន្តយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ដល់មន្ត្រីអនុរក្សពន្ធនាគារ និងការនាំចូលការចម្លង ដល់ពិរុទ្ធជននៅក្នុងពន្ធនាគារផងដែរ ។ ក្រៅពីនោះ លោកប្រធានពន្ធនាគារត្រូវណែនាំដល់មន្ត្រីអនុរក្សពន្ធនាគារ និងអប់រំដល់ពិរុទ្ធជនឲ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការអនាម័យ និងវិធានការការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការចម្លងជំងឺកូវីដ-១៩ ។

ក្នុងឱកាសនៃការចុះពិនិត្យនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបាននាំចូលនូវសម្ភារៈ ដើម្បីការពារទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ រួមមានម៉ាសចំនួន ២.០០០ម៉ាស និងអាល់កុលចំនួន ៣០០លីត្រ ជូនដល់អង្គភាពពន្ធនាគារខេត្ត ទុកសម្រាប់ប្រើប្រាស់ផងដែរ ។
ជាមួយគ្នានោះដែរ លោកឧត្តមអគារនុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធធនាគារខេត្តកំពង់ចាមបានថ្លែងអំណរគុណដល់ឯកឧត្តម អភិបាលខេត្តកំពង់ចាម ដែលបានគិតគូរពីសុខទុក្ខមន្ត្រីជាពិសេស ពិរុទ្ធជនទាំងអស់ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩ ខណៈពិភពលោកកំពុងមានព្រួយបារម្ភខ្លាំងនោះ ។

លោកប្រធានពន្ធធនាគារ បានសន្យាថា នឹងនាំយកម៉ាស់ និងទឹកអាល់កុលទាំងនេះ ទៅប្រើប្រាស់ ជាពិសេស ផ្ដល់ជូនមន្ត្រីកងកម្លាំង ដែលការពារ និងពិរុទ្ធជននៅតាមអគារនីមួយៗ ផងដែរ ។
គូររំលឹកផងដែរថា អគារពន្ធធនាគារថ្មីនេះ ត្រូវបានកសាងឡើង តាំងពីឆ្នាំ២០១៩ មកម្ល៉េះ ។ បច្ចុប្បន្ន សំណង់អគារទាំងមូល កំពុងបន្តការសាងសង់ នឹងសម្រេចការងារបានប្រមាណជា ៩០% ហើយ ៕
អត្ថបទ ៖ ហុង ម៉េងហៀ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


