ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ នឹងអញ្ជើញបើកប្រធានវិញ្ញាសាជានិមិត្តរូបនៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិនៅព្រឹកស្អែក
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី០៧តុលា
នេះថា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា
នឹងអញ្ជើញបើកប្រធានវិញ្ញាសាប្រឡងបាក់ឌុបជានិមិត្តរូបនៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិនៅព្រឹកស្អែក។

លោកស្រី ឃួន វិច្ឆិកា បានបន្តថា ការអញ្ជើញចូលរួមបើកប្រធានវិញ្ញាសាជានិមិត្តរូបនៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ នៅក្នុងឱកាសនោះដែររួមមានឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក កើត ឆែ អភិបាលស្តីទីនៃរដ្ឋបាលរាជធានីភ្នំពេញ។

នៅក្នុងសេចក្តីណែនាំស្តីពីវិធានការសុខភាព និងសុវត្ថិភាពក្នុងដំណើរការសំណេរសម្រាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨តុលា ២០២៤ ចុះថ្ងៃទី០៧តុលា នេះ លោកឧនាយករដ្ឋមន្ត្រី ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថា ដើម្បីចូលរួមលើកកម្ពស់ការថែទាំសុខភាព និងសុវត្ថិភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជនអំឡុងពេលនៃដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៨ តុលា ២០២៤ ក្រសួងសូមធ្វើការណែនាំដល់គណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការនានា ព្រមទាំងបេក្ខជនទាំងអស់ត្រូវទទួលទានដំណេកបរិភោគអាហារ និងទឹកស្អាតឱ្យបានគ្រប់គ្រាន់ប្រកបដោយសុវត្ថិភាព និងសុខភាពជាពិសេសត្រូវទទួលទានអាហារពេលព្រឹក។ ត្រូវប្រកាន់ខ្ជាប់ក្បួនអនាម័យជាប្រចាំដូចជាអនាម័យខ្លួនប្រាណ សម្លៀកបំពាក់ និងកន្លែងស្នាក់នៅព្រមទាំងលាងសម្អាតដៃឱ្យបានញឹកញាប់។ ត្រៀមសម្ភារៈការពារកម្ដៅថ្ងៃ និងភ្លៀង ដូចជា មួក ឆត្រ ឬអាវភ្លៀងសម្រាប់ប្រើប្រាស់នៅពេលធ្វើដំណើរទៅ និងមកមណ្ឌលប្រឡង ជាពិសេសប្រធានមណ្ឌលប្រឡងត្រូវត្រៀមឆត្រ និងអាវភ្លៀងសម្រាប់បម្រើការងារក្នុងដំណើរការសំណេរ។ ត្រូវគោរពច្បាប់ចរាចរណ៍ និងបើកបរដោយប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរទៅ និងមកមណ្ឌលប្រឡងដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ ក្នុងករណីមានភ្លៀងធ្លាក់ខ្លាំងគណៈមេប្រយោគ គណៈកម្មការនានា និងប្រធានមណ្ឌល ត្រូវមានភាពបត់បែនក្នុងការគ្រប់គ្រងដំណើរការសំណេរនិងរាយការណ៍ជូនគណៈមេប្រយោគទូទាំងប្រទេសប្រចាំការ។

គួរបញ្ជាក់ថា ប្រឡងបាក់ឌុបនៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី៨ និងថ្ងៃទី៩តុលា ដោយមានបេក្ខជនចុះឈ្មោះ ប្រឡងចំនួន ១៣៧ ០៤០ នាក់ស្រី ៧៤ ៨៨២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រចំនួន ៣៩ ៣៥៨ នាក់ស្រី ២៣ ៧១៥នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៩៧ ៦៨២ នាក់ស្រី ៥១ ១៦៧នាក់ ចែកជា២៣០មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន៧៣មណ្ឌល ត្រូវជា ១ ៦០២បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១ បន្ទប់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


