ព័ត៌មានជាតិ
៩ ខែ ឆ្នាំនេះ ក្រសួងការងារ ស្វែងរកការងារធ្វើជូនយុវជនបានជាង ៧ ពាន់នាក់
ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្វែងរកការងារធ្វើជូនយុវជន និងអ្នកស្វែងរកការងារបានជាង ៧ ពាន់នាក់ ក្នុងចំណោមអ្នកចុះឈ្មោះរកការងារធ្វើជិត ៣ ម៉ឺននាក់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៨ តុលា នេះថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៤ នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានចុះឈ្មោះអ្នកស្វែងរកការងារធ្វើចំនួន ២៩ ៦៩១ នាក់ ប្រមូលព័ត៌មានជ្រើសរើសកម្លាំងពលកម្មចំនួន ៣០២ ៤១២ កន្លែង បានផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារទៅឱ្យនិយោជកចំនួន ៥៧ ៥៣៦ នាក់ និងមានអ្នកស្វែងរកការងារបានធ្វើចំនួន ៧ ២៧៣ នាក់។
លោកបានបន្តទៀតថា ជាមួយគ្នានេះដែរ មានអ្នកទទួលបានកន្លែងកម្មសិក្សាការងារចំនួន ១ ៥៦៨ នាក់ ផ្តល់ការណែនាំ និងប្រឹក្សាយោបល់អំពីអាជីពការងារ និងវិជ្ជាជីវៈ ដល់អ្នកស្វែងរកការងារធ្វើ និងសិស្ស-និស្សិត ១៤ ៣៣៥ នាក់ រៀបចំវេទិកាការងារពិព័រណ៍ថ្នាក់ជាតិ និងខេត្ត បានចំនួន ៦៥ ដង ដែលមានចំនួន ៦ ៥៥៩ នាក់។

អ្នកចូលប្រើប្រាស់គេហទំព័រការងារចំនួន ២ ៣៤២ ៩៥១ លើក អ្នកទទួលព័ត៌មានតាមរយៈទំព័រហ្វេសប៊ុកចំនួន ៣១៩ ៤៤០ នាក់ និងអ្នកប្រើប្រាស់សេវាតាមរយៈកម្មវិធីស្វែងរកការងារលើទូរស័ព្ទឆ្លាតវៃចំនួន ១១ ៥៣៤ នាក់។
គួរបញ្ជាក់ថា ក្នុងគោលបំណងឆ្លើយតបតម្រូវការការងារ ក៏ដូចជាផ្តល់នូវដំណោះស្រាយបញ្ហាទីផ្សារការងារ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារជាសាធារណៈនៅមួយកន្លែង និងងាយស្រួលតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដូចជា តាមរយៈគេហទំព័រ, ហ្វេសប៊ុក , តេឡេក្រាម និងនៅតាមមជ្ឈមណ្ឌលការងារនៅរាជធានី-ខេត្ត និងរថយន្តចល័ត៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៨ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


