ព័ត៌មានជាតិ
ខ្យល់កន្ត្រាក់វាយប្រហារផ្ទះពលរដ្ឋ៦០ខ្នង នៅស្រុកចំនួន២ ក្នុងខេត្តត្បូងឃ្មុំ
នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ភ្លៀងមួយមេយ៉ាងធំលាយឡំដោយខ្យល់កន្ត្រាក់បានបក់បោកមកលើស្រុកចំនួន២ គឺមានពញាក្រែក និងស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ បណ្ដាលឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋតូចធំប្រមាណជា៦០ខ្នងបានទទួលរងខូចខាតរបើកដំបូលបាក់សំយាបផ្ទះ តែសំណាងល្អមិនមានអ្នកណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ។

បើតាមរបាយការណ៍របស់ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឃុំដូនតី ប្រាប់ឲ្យដឹងនារសៀលថ្ងៃទី១៣តុលា ឆ្នាំ២០២៤ មានភ្លៀង១មេធំបានបង្អុរធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់ មកលើភូមិដ្ឋានរបស់ប្រជាពលរដ្ឋក្នុងនោះរួមមាន ឃុំដូនតី មានគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួនសរុប៤៨ខ្នងផ្ទះ ក្នុងនោះរងការខូចខាតកម្រិតស្រាល ចំនួន២៤ខ្នងផ្ទះស្ថិតនៅក្នុងភូមិអង្គលើ២៧ខ្នងផ្ទះ ភូមិអង្គក្នុង៩ខ្នងផ្ទះ ភូមិអង្គក្រៅ១២ខ្នងផ្ទះ។
សមត្ថកិច្ចមូលដ្ឋានប្រាប់បន្តឲ្យដឹងទៀតថា ភ្លៀងដែលបានធ្លាក់នេះ គឺពិតជាកម្រជួបប្រទះនាពេលកន្លងទៅ ដោយលាយឡំខ្យល់កន្ត្រាក់ខុសប្លែកពីធម្មតា គឺភ្លៀងប្រហែលមួយម៉ោងឯណោះ។

លោក ជា ណារ៉ុន អភិបាលស្រុកអូរាំងឪ ប្រាប់ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ខ្យល់កន្រ្តាក់បានធ្វើឲ្យខូចខាតផ្ទះពលរដ្ឋចំនួន ១២ខ្នងផ្ទះ និងសួនកីឡារបស់សាលារៀន។ ជាមួយគ្នានេះ អាជ្ញាធរក៏បានណែនាំដល់ពលរដ្ឋដែលមានផ្ទះតូចមិនធានាសុវត្ថិភាព ត្រូវរកកន្លែងជ្រកកោននៅផ្ទះអ្នកជិតខាងនៅពេលដែលមានភ្លៀងធ្លាក់ ជៀសវាងបង្ការកុំឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕
អត្ថបទ៖ សាន វិឡែម




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


